Bayern និង​ Paris ដឹក​ដៃ​គ្នា​ទៅ​​វគ្គ​ ១៦ ក្រុម​ UCL ក្រោយ​​ប្រយុទ្ធ​​គ្នា​​ហើយ​យប់​មិញ​

ខ្សែ​បម្រើ​បារាំង​ Corentin Tolisso ស៊ុត​បញ្ចូល​ទី​ ២ គ្រាប់​ម្នាក់​ឯង​ឲ្យ​ក្រុម​ Bayern Munich សង​សឹក​ទៅ​លើ​ក្រុម​ Paris St-Germain ដោយ​លទ្ធផល​ ៣ ទល់​នឹង​ ១ និង​កក់​កៅអី​ឡើង​ទៅ​វគ្គ​ ១៦ ក្រុម​នៃ​ការ​ប្រកួត​ពាន​រង្វាន់​ Champions League ។

ទោះ​បរាជ័យ​ក្នុង​ទឹក​ដី​របស់​​ Bayern ក៏​ពិត​មែន​ ប៉ុន្តែ​ PSG ដែល​បាន​លត់​ក្រុម​​នៃ​លីក​កំពូល​របស់​អាល្លឺម៉ង់​មួយ​នេះ​ដោយ​លទ្ធផល​ ៣-០ កាល​ពី​ជើង​ទី​មួយ​នោះ​នៅ​តែ​​បញ្ចប់​ការ​ប្រកួត​វគ្គ​ចែក​ពូល​ដោយ​ការ​ឈរ​លើ​កំពូល​តារាង​នៃ​ពូល​ B ខណៈ​ដែល​ Bayern ត្រូវ​ការ​ឈ្នះ​យ៉ាង​តិច​ ៤ គ្រាប់​ ទើប​អាច​បញ្ចប់​ការ​ប្រកួត​​ដោយ​ឈរ​លើ​ PSG បាន​។

ក្រោយ​ចប់​ការ​ប្រកួត​នោះ​ដែរ​គ្រូ​បង្វឹក​របស់​ Bayern គឺ​លោក Jupp Heynckes បាន​មាន​ប្រសាសន៍​ថា​គាត់​ពិត​ជា​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ទម្រង់​លេង​របស់​ក្រុម​គាត់​។ “ការ​ប្រកួត​នេះ​បង្ហាញ​ឲ្យ​ឃើញ​​ថា​យើង​កំពុង​តែ​ល្អ​ប្រសើរ​ឡើង​​វិញ​ហើយ​។”

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ BBC Sport

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial