៥ ចំណុច​បង្ហាញ​ថា គេ​គ្រាន់​តែ​ស្រឡាញ់​អ្នក ដើម្បី​បញ្ឈឺ​នរណា​ម្នាក់​តែ​ប៉ុណ្ណោះ

សង្សារ​នឹង​គ្នា មិន​ប្រាកដ​ថា មាន​ចិត្ត​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ទេ ព្រោះ​ពេល​ខ្លះ ឈ្មោះ​ជា​សង្សារ​គ្នា​មែន ប៉ុន្តែ​ចិត្ត​នៅ​នឹង​អ្នក​ផ្សេង​ទេ។ ខាង​ក្រោម​នេះ គឺ​ជា​ចំណុច​ទាំង ៥ ដែល​បង្ហាញ​ថា គេ​គ្រាន់​តែ​ស្រឡាញ់​អ្នក​ដើម្បី​បញ្ឈឺ​នរណា​ម្នាក់​ប៉ុណ្ណោះ។

មិន​ហ៊ាន​កាន់​ដៃ​គ្នា៖ គេ​នឹង​កាន់​ដៃ​អ្នក​តែ​នៅ​ពេល​ណា​មួយ​ប៉ុណ្ណោះ។ ប៉ុន្តែ​ជា​ទូទៅ គេ​នឹង​មិន​កាន់​ដៃ​អ្នក​ឡើយ គឺ​ធ្វើ​ដូច​ជា អ្នក​ដទៃ​អញ្ចឹង។

មិន​ណែនាំ​ឲ្យ​ក្រុម​គ្រួសារ ឬ​ឪពុក​ម្ដាយ​ស្គាល់៖ ទំនាក់​ទំនង​របស់​អ្នក ស្ថិត​នៅ​ក្នុង​ភាព​អាថ៌​កំបាំង​នៅ​ឡើយ ទោះ​បី​ខាង​ក្រៅ​ជាសង្សារ​នឹង​គ្នា​មែន តែ​គេ​មិន​ណែនាំ​អ្នក ​ឲ្យ​នរណា​ម្នាក់​ក្នុង​ក្រុម​គ្រួសារ​របស់​គេ​ស្គាល់​នោះ​ទេ។

មិន​សូវ​មាន​ពេល​ជួប​គ្នា៖ គេ​នឹង​ស្កាត់​មក​ជួប​អ្នក តែនៅ​ពេល​ណា​ដែល​គេ​ត្រូវ​ការ​អ្នក​ប៉ុណ្ណោះ។ លើស​ពី​នេះ​ទៅ​ទៀត គេ​ក៏​មិន​សូវ​ចង់​ជួប​គ្នា​ជា​មួយ​អ្នក​ញឹកញាប់​ដែរ។

តែងតែ​បដិសេធ​រាល់​សំណើរ​របស់​អ្នក៖ គេ​តែង​តែ​មិន​យល់​ស្រប​រាល់​ការ​ចង់​បាន​របស់​អ្នក ព្រោះ​គេ​គ្មាន​ចិត្ត​ជា​មួយ​អ្នក​នោះ​ទេ។

មិន​សូវ​មាន​ភាព​ស្និទ្ធិស្នាល៖ ភាព​ផ្អែម​ល្ហែម​នឹង​មិន​សូវ​មាន​ច្រើន​ឡើយ សម្រាប់​អ្នក ព្រោះ​គេ​មិន​បាន​ស្រឡាញ់​អ្នក​ចេញ​ពី​ចិត្ត​ឡើយ។ គេ​មិន​ចង់​បង្កើត​ពេល​វេលា​ល្អ​ណា​មួយ ជា​មួយ​អ្នក​ទេ។

អត្ថបទ​ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial