នារីម្នាក់រងការគម្រាមកំហែង មើលងាយថាអាក្រក់ តែពេលកែសម្ភស្សរួចម្នាក់ៗនិយាយលែងចេញ

នារីម្នាក់មានឈ្មោះថា Wanida Wantakamphu, រស់នៅ Nonthaburi ធ្លាប់ជាមនុស្សដែលត្រូវគេគម្រាមកំហែង មើលងាយដោយសារតែមុខមាត់ និងរូបរាងមិនស្អាតរបស់នាង។ មនុស្សជាច្រើនតែងហៅនាងថាយាយមេធ្មប់ ដោយសារតែចង្ការរបស់នាង។ យោងតាមសំដីរបស់នាង Wanida បាននិយាយថា, «ពេលដែលខ្ញុំឆ្លុះកញ្ចក់, ខ្ញុំពិតជាមិនពេញចិត្តនូវអ្វីដែលខ្ញុំបានឃើញនោះទេ (មុខមាត់អាក្រក់របស់នាង)។ ខ្ញុំស្អប់ពាក្យគម្រាមទាំងនោះខ្លាំងណាស់។ ពួកគេនិយាយថាខ្ញុំជាមេធ្មប់ ព្រោះចង្ការរបស់ខ្ញុំវែង»។

សំណាងល្អ, Wanida ក៏ត្រូវបានកម្មវិធីទូរទស្សន៍មួយដែលមានឈ្មោះថា Called Let Me in Thailand ដែលជាកម្មវិធីដ៏ល្បីរបស់កូរ៉េខាងត្បូង, អញ្ជើញអោយចូលរួមធ្វើការវះកាត់កែសម្ភស្សដើម្បីកែប្រែជីវិតថ្មី។ Wanida បាននិយាយថានាងអាចញញឹមឡើងវិញ ហើយជាអ្វីដែលមិនធ្លាប់មានពីមុនមក។ ការវះកាត់កែសម្ភស្សនោះរួមមាន, ពង្រីកសុដន់, លើកថ្ងាស, វះកាត់ត្របក់ភ្នែក, និងកន្លែងសំខាន់ៗជាច្រើនទៀត រួមទាំងវះកាត់ថ្កាមដើម្បីកែទំរង់មុខផងដែរ។

«កម្មវិធីមួយនេះផ្តល់ជីវិតថ្មីអោយខ្ញុំ។ វាផ្តល់នូវមុខថ្មីអោយខ្ញុំ។ វាធ្វើអោយមានស្នាមញញឹម ទាំងដែលខ្ញុំមិនធ្លាប់មានពីមុនមក», នាងនិយាយនៅក្នុងកម្មវិធីទូរទស្សន៍ទាំងសប្បាយរីករាយ។

ទោះបីជានាងទទួលជីវិតថ្មី ដែលពោរពេញទៅដោយភាពរីករាយក៏ដោយ, ប៉ុន្តែនាងបានរំលឹករឿងទុក្ខសោកថា, «វាគឺជារឿងដ៏ឈឺចាប់មួយ ដែលមិត្តប្រុសរបស់នាងបានស្លាប់ដោយសារតែឡានបុក មុននាងឡើងបង្ហាញនៅក្នុងកម្មវិធីទូរទស្សន៍ ៤ថ្ងៃ។

នាងនិយាយទាំងទឹកភ្នែកថា, «ខ្ញុំមិនដឹងនិយាយថាម៉េចទេ។ ខ្ញុំចង់ជឿទាល់តែសោះ។ ខ្ញុំគិតថាវាគឺជារឿងបោកប្រាស់។ គាត់គឺជាបុរសល្អម្នាក់ដែល ទទួលយកខ្ញុំ បើទោះជាមុខមាត់ខ្ញុំអាក្រក់យ៉ាងណាក៏ដោយ។ ខ្ញុំស្រលាញ់គាត់ ហើយនឹកគាត់ណាស់» ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial