Hazard មាន​ពាក្យ​មួយ​ឃ្លា​ចង់​ប្រាប់​ទៅ​ PSG និង​ Barcelona

កីឡាករ​ Eden Hazard បាន​និយាយ​ថា​ក្រុម​តោ​ខៀវ​ Chelsea របស់​គាត់​គ្មាន​ខ្លាច​ញញើត​ក្រុម​ Paris St Germain ឬ​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona សូម្បី​តែ​បន្តិច​ទេ​ បើ​ទោះ​បី​ជា​​ត្រូវ​ប៉ះ​គ្នា​​ក្នុង​ជំនួប​ Champions League វគ្គ​ ១៦ ក្រុម​​​។

Chelsea បាន​​កក់​កៅអី​ទៅ​វគ្គ​ ១៦ ក្រុម​នៃ​ការ​ប្រកួត​ពាន​រង្វាន់​ Champions League ក្រោយ​បញ្ចប់​ការ​ប្រកួត​ដោយ​លទ្ធផល​​មួយ​ស្មើ​ទល់​នឹង​ក្រុម​ Atletico Madrid នៅ​ក្នុង​វគ្គ​ជម្រុះ​ចែក​ពូល​ ខណៈ​ដែល​ At Madrid បាន​ធ្លាក់​ចេញ​ពី​​ក្របខ័ណ្ឌ​ Champions League ទៅ​​​​ Europa League ជា​លើក​ដំបូង​របស់​ពួក​គេ​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៣ ។

“យើង​គឺ​ Chelsea ដូច្នេះ​​​ទោះបី​ប៉ះ​ជាមួយ​ក្រុម​ណា​ក៏​ដោយ​ក៏​គ្មាន​បញ្ហា​​សម្រាប់​ពួក​យើង​ដែរ​។” Hazard បាន​​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​។ “យើង​ដឹង​ថា​ PSG និង​ Barcelona គឺ​ជា​ក្រុម​ល្អ​បំផុត​ ប៉ុន្តែ​យើង​ក៏​ជា​ក្រុម​​កំពូល​មួយ​ដែរ​។ យើង​អាច​ធ្វើ​បាន​គ្រប់យ៉ាង​។”

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ BBC Sport

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial