Marvel បាន​ប្រកាស​ថា​យើងនឹង​អាច​ឃើញនូវ​វត្ត​មាន​​តួអង្គ​វីរ​បុរសជន​ជាតិ​​កូរ៉េ​ដ៏​អស្ចារ្យ​​ក្នុង​ពេល​ឆាប់​ៗនេះ​

Marvel បាន​ចែក​រំលែក​ផែន​ការ​បស់​ពួក​គេ​ដើម្បី​រួម​បញ្ចូលតួ​អង្គ​វីរបុរសជន​ជាតិ​​កូរ៉េ​នៅ​លើ​គម្រោង​ខ្សែ​ភាព​យន្ត​ហូលីវូដ​នា​ពេល​ខាង​មុខ​របស់​ពួក​គេ​។ ការិយា​ល័យ​ Box Office របស់​កូរ៉េ​បន្ត​រីក​ចំរើ​ន​ជា​រៀង​រាល់​ឆ្នាំ​ហើយ​ពួក​គេ​ក៏​មាន​អ្នក​គាំ​ទ្រ​ដ៏​ស្មោះ​ត្រង់​នឹង​ ពិត​ប្រាកដ​មួយ​សម្រាប់​ខ្សែ​ភាព​យន្ត​វីរ​បុរសអស្ចារ្យ​​។

​​​​​​​​​​​​យោង​តាម​ Box Office សហរដ្ឋ​អាមេរិច​ខ្សែ​ភាព​យន្ត​ Marvel ចុង​ក្រោយ​ដូច​ជា​ Thor: Ragnarok និង​ Avengers: Age of Ultron បាន​ទាក់​ទាញ​ទស្សនិក​ជន​ជាង​ ១៥ លាន​នាក់​នៅ​ក្នុង​រោង​ភាព​យន្ត​។ នៅ​ពេល​ទីផ្សារ​កូរ៉េ​ខាង​ត្បូង​មាន​ភាព​រឹង​មាំ​ភាពយន្ត​ស្ទូ​ឌីយូ​ទទួល​ការ​ចាប់​អារម្មណ៏​ និង​ទាក់​ទាញ​ទស្សនិក​ជន​នៅ​កូរ៉េ​ជា​ច្រើន។​

ថ្មី​ៗ​នេះ​វា​ត្រូវ​បាន​គេ​នាំ​មក​នូវ​ការ​ចាប់​អារម្មណ៏​របស់​មនុស្ស​ជា​ច្រើន​ដែល​តារា​សំដែង​កូរ៉េ​ជា​ច្រើន​កំពុង​ត្រូវ​បាន​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ដោយ​ស្ទូឌីយូ​ធំៗ​ នៅ​ហូលីវូដ​ដោយ​ទទួល​បាន​ការ​ផ្ដល់​ជូន​សំណើរ​សម្រាប់​ជា​តំ​ណែង​ជា​តួ​សម្ដែង​សូម​អរ​គុណ​ដល់​ការ​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​លក់​សំបុត្រ​នៅ​ប្រ​ទេស​កូរ៉េ​ខាង​ត្បូង។​

Marvel Studio ក៏​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​អភិវឌ្ឍ​រឿង​និទាន​សម្រាប់​តួ​អង្គ​កូរ៉េ​ខាង​ជើង​ផង​ដែរ​។ នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​តារា​កូរ៉េ​ត្រូវ​បាន​គេ​ផ្ដល់​តំណែង​ជា​តួ​សម្ដែង​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​ Marvel។ ក្រុម​អ្នក​គាំ​ទ្រ​ក៏​កំពុង​ងឿង​ឆ្ងល់​ដែរ​ថា​តើ​តារា​រូប​ណា​អាច​នឹង​ត្រូវ​សម្ដែង​ជា​វីរ​បុរស​ក្នុង​ខ្សែ​ភាព​យន្ត​របស់​ Marvel។

ពេល​វេលា​នឹង​ប្រាប់​ថា​តើ​តារា​ K-Pop រូប​ណា​អាច​នឹង​ត្រូវ​បាន​បង្ហាញ​ខ្លួន​ជា​តួ​អង្គ​វីរះ​បុរស​ ប៉ុន្តែ​អ្នក​គាំទ្រ​មាន​ការ​រំភើប​ថានេះ​អាច​កើត​ឡើង​លឿន​ជាង​ការ​រំពឹង​ទុក​។

ប្រភព ៖ KOREABOO

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial