តារា Youtube ម្នាក់សុខចិត្តវះកាត់កែសម្ភស្ស ៣០ ដងដើម្បីមិត្តប្រុស- ចុងក្រោយមានអារម្មណ៍ថាស្តាយក្រោយយ៉ាងខ្លាំង

តារា Youtube អាយុ ២២ឆ្នាំមកពីហុងកុង បានធ្វើការវះកាត់រហូតដល់ទៅ ៣០ដងដើម្បីមិត្តប្រុស។

នៅក្នុងវីដេអូរបស់នាង ដែលបានបង្ហោះនៅលើ Youtube បានរៀបរាប់អំពីអារម្មណ៍ច្រណែននឹងតារាម៉ូដែល។ ជាមួយនឹងការលើកទឹកចិត្តពីមិត្តប្រុសរបស់នាង, នាងក៏សម្រេចចិត្តទៅហាងកែសម្ភស្សមួយ ដែលផ្តល់ជូននៅជាពិសេសសម្រាប់សិស្ស។ នាងក៏ក្លាយជាមនុស្សដែលញៀននឹងការសម្ភស្ស។

នាងបាននិយាយថាមិត្តប្រុសរបស់នាង តែងតែប្រៀបធៀបនាងជាមួយនឹងមនុស្សស្រីដទៃ។ នាងបន្ថែមទៀតថា ក្នុងរយៈពេលត្រឹមតែ ៦ ខែ, នាងវះកាត់រហូតជិត ៣០​ ដងទៅលើថ្ងាស, ភ្នែក, ថ្ពាល់, ច្រមុះ និងចង្ការ, ដោយសង្ឃឹមថាមិត្តប្រុសរបស់នាងពេញចិត្ត។ ទោះបីជាយ៉ាងណាក៏ដោយ, មិត្តប្រុសរបស់នាងនៅតែមិនទាន់ស្កប់ស្កល់ទៀត។ នាងនិយាយថា, «ប្រសិនបើពេលនោះមិត្តប្រុសរបស់ខ្ញុំ ឃាត់ខ្ញុំ ហើយប្រាប់ថាខ្ញុំស្អាតហើយ, ខ្ញុំក៏នឹងឈប់ភ្លាម ប៉ុន្តែគាត់នៅតែមិនទាន់ពេញចិត្ត»។ ផ្ទុយទៅវិញមិត្តប្រុសរបស់នាង, និយាយថាដើមទ្រូងរបស់នាងតូចណាស់, ហើយនាងក៏ធ្វើការវះកាត់ពង្រីកដើមទ្រូងទៀត។

បន្ទាប់ពីធ្វើការវះកាត់រួច, មិត្តប្រុសរបស់នាងនិយាយថារូបគេមិនបានប្រាប់អោយនាងកែឯណា។ នាងភ្ញាក់ខ្លួនបន្ទាប់ពីម្តាយរបស់នាង មកមើលនាង នៅពេលដែលនាងដឹងខ្លួន ហើយនាងបានឃើញម្តាយរបស់នាងយំ ពេលដែលឃើញសភាពនាងបែបនេះ។

នាងក៏បានបែកគ្នាជាមួយនឹងមិត្តប្រុស ហើយភ្ញាក់ដឹងខ្លួន ក្រោកចេញពីការញៀនកែសម្ភស្ស។

នាងថែមទាំងបានផ្តាំផ្ញើ និងដាស់តឿនដល់អ្នកដែលតែងតែគាំទ្រនាង ក៏ដូចជាមនុស្សស្រីដទៃ ដែលមានបំណងចង់ធ្វើការកែសម្ភស្សដើម្បីមិត្តប្រុស។ ប្រសិនបើគេស្រលាញ់អ្នកមែន គេនឹងទទួលយកគ្រប់ចំណុចល្អ និងអាក្រក់របស់អ្នក ហើយគេនឹងស្រលាញ់នូវអ្វីដែលអ្នក៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial