គូស្នេហ៍​ស្រឡាញ់​ភេទ​ដូច​គ្នា សម្រេច​ចិត្ត​ភ្ជាប់ពាក្យ បន្ទាប់​ពី​ស្គាល់​ចិត្ត​ថ្លើម​គ្នា​មួយ​រយៈ​មក

ពាក្យ​ចាស់​លោក​ថា “អ្វីៗ​សុទ្ធ​តែ​ជា​និស្ស័យ​របស់​មនុស្ស​ពី​បុព្វជាតិ” ពាក្យ​មួយ​ឃ្លា​នេះ ចង់​មានន័យ​ថា បច្ចុប្បន្ន​កាល​របស់​មនុស្ស គឺ​កើត​ឡើង​បី​កុសល​ផល​បុណ្យ ឬ​កម្ម​របស់​​ពី​អតីតជាតិ។

ជាក់​ស្ដែង ដូច​ជា​គូ​ស្នេហ៍​មួយ​គូ​នេះ​អញ្ចឹង។ បើ​សិន​ជា​គ្មាន​និស្ស័យ​ជា​មួយ​គ្នា​ទេ តើ​ពួក​គេ​អាច​ស្រឡាញ់​គ្នា​ម្ដេច​បាន ហើយ​ណា​មួយ គឺ​ជា​មនុស្ស​ស្រី​ដូច​គ្នា​ទៀត?

ទោះ​ជា​យ៉ាង​ណា ការ​ភ្ជាប់​ពាក្យ​របស់​គូស្នេហ៍​ស្រឡាញ់​ភេទ​ដូច​គ្នា​មួយ​គូ​នេះ ក៏​បាន​ធ្វើឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ផង​ដែរ ពិសេស​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​អ្នក​ខ្លះ​បាន​លាន់​មាត់​ថា បើ​ស្រីៗ​រៀប​ការ​ជា​មួយ​គ្នា​អស់​ហើយ តើ​ប្រុស​គិត​បែប​ណា? ហើយ​អ្នក​ខ្លះ​ទៀត​ក៏​បាន​លើក​ឡើង​ថា ពួក​គេ​សម​គ្នា​ណាស់!! ព្រោះ​វា​ជា​និស្ស័យ…។

តើ​ប្រិយ​មិត្ត​ទាំង​អស់​គ្នា​យល់​យ៉ាង​ណា​ដែរ?

ប្រភព៖ ហ្វេសប៊ុក
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial