បុរស​បែប​ណា ដែល​អាច​ផ្ដល់​ស្នាម​ញញឹម​ឲ្យ​អ្នក ច្រើន​ជាង​ទឹក​ភ្នែក?

ការ​ជ្រើសរើស​បុរស​ម្នាក់​មក​ធ្វើ​ជា​គូ​អនាគត គឺ​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់ ព្រោះ​វា​ជា​ផ្នែក​មួយ​នៃ​សុភមង្គល​ក្នុង​គ្រួសារ​របស់​យើង ទៅ​ថ្ងៃ​ក្រោយ។ តើ​បុរស​បែប​ណា ដែល​អាច​ធ្វើ​ឲ្យ​អ្នក ញញឹម ច្រើន​ជាង​ទឹក​ភ្នែក?

បុរស​ដែល​មិន​ចេះ​ប្រកាន់​ រក​រឿង​ច្រើន៖ បុរស​បែប​នេះ មិន​សូវ​ចេះ​ផ្អែម​ល្ហែម​ច្រើន​មែន តែ​គេ​ជា​មនុស្ស​ដែល​ចេះ រក្សា​សេចក្ដី​សុខ​នៅ​ក្នុង​គ្រួសារ​បាន​ល្អ​បំផុត។

បុរស​ដែល​មិន​ញៀន​ល្បែង​ស៊ីសង៖ ពាក្យ​ចាស់​លោក​ថា “ញៀន​ល្បែង តែង​វិនាស”។ ដូច្នេះ ចូរ​ជ្រើសរើស​បុរស​ដែល​មិន​ញៀន​នឹង​ល្បែង ទើប​ជីវិត​របស់​អ្នក​រស់​នៅ​បាន​ក្ដី​សុខ និង​មាន​ទ្រព្យ​សម្បត្តិ​ស្ដុក​ស្ដម្ភ​នា​ពេល​អនាគត។

បុរស​ដែល​ស្មោះ​ត្រង់៖ ភាព​ស្មោះ​ត្រង់ គឺ​ជា​ចំណែក​មួយ​ដ៏​សំខាន់​ក្នុង​រង្វង់​គ្រួសារ។ គូស្វាមី​ភរិយា​ដែល​ស្មោះ​ត្រង់​ជា​មួយ​គ្នា តែង​រស់​នៅ​ប្រកប​ដោយ​សុភមង្គល​បំផុត។

បុរស​ដែល​មាន​ចំណេះ​វិជ្ជា៖ យើង​បាន​ដឹង​ហើយ​ថា ចំណេះ​វិជ្ជា គឺ​ជា​យាន​ដ៏​ធំ​អស្ចារ្យ​ដែល​អាច​ដឹក​នាំ​ជីវិត​យើង​ឲ្យ​ភ្លឺ​ថ្លា​បាន។ ដូច្នេះ​ការ​ជ្រើសរើស​យក​បុរស​ដែល​មាន​ចំណេះ​ដឹង​ខ្ពង់​ខ្ពស់​នៅ​ក្នុង​ខ្លួន គឺ​ជា​រឿង​ដ៏​សំខាន់​បំផុត។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial