ស្រាបៀរ​ថៃហ្គ័រ​បាន​ប្រគល់​រង្វាន់​ផ្តាច់​ព្រ័ត្រ ជូន​គូស្វាមី​ភរិយា​ថ្មី ក្នុង​កម្មវីធី​​អាពាហ៍​ពិពាហ៍​​ស្រា​បៀរ​​ថៃ​ហ្គ័​រ ឆ្នាំ ២០១៧

រាជធានី​ភ្នំពេញ៖ កាល​ពី​ថ្ងៃ ៤ ខែធ្នូ ឆ្នាំ ២០១៧ នៅ​សណ្ឋាគារ សូហ្វីតែល ​ស្រាបៀរ​ថៃហ្គ័រ​បាន​រៀប​ចំ​កម្មវិធី​ប្រគល់​រង្វាន់​ផ្តាច់ព្រ័ត្រ ជូន​ដល់​គូស្វាមី​ភរិយា​ថ្មី​ទាំង​អស់​ ដែល​​បាន​​ជាវ​ស្រា​បៀរ​ថៃហ្គ័រ សម្រាប់​​ពិធី​អាពាហ៍​ពិពាហ៍​របស់​ខ្លួន ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ថ្នាក់​​គ្រប់គ្រង​ក្រុមហ៊ុន​ស្រាបៀរ​ថៃ​ហ្គ័រ គូស្វាមី​ភរិយា​ថ្មី ដែល​បាន​ឈ្នះ​រង្វាន់​ចំនួន ១០ គូ ភ្ញៀវ​កិត្តិយស និង​អ្នក​សារ​ព័ត៌មាន​ជា​ច្រើន។

ការ​ប្រគល់​រង្វាន់​ផ្តាច់ព្រ័ត្រ​នេះ ក្នុង​កម្មវិធី​អាពាហ៍​ពិពាហ៍​ឆ្នាំ ២០១៧ របស់​ស្រាបៀរ​ថៃហ្គ័រ រួម​មាន​​រង្វាន់​ធំ រថយន្ត​ស៊េរី​ទំនើប AUDI Q5 ឆ្នាំ ២០១៦ ដ៏​ថ្មី​សន្លាង​ចំនួន​១ រង្វាន់ទូរសព័្ទ iPhone7 ចំនួន​២​រង្វាន់ ទូរ​ទស្សន៍ Smart TV ចំនួន​២​រង្វាន់ និង​ទូរ​ទឹកកក​ ចំនួន​៥​រង្វាន់ ដែល​បាន​ធ្វើការ​ចាប់​​រង្វាន់​ទាំង​នេះ នៅ​​ស្ថានីយ៍​ទូរ​ទស្សន៍ PNN ​កាល​ពី​ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៧ កន្លង​មក​នេះ។

លោក ឈឹម រិទ្ធី និង​អ្នកស្រី អ៊ុន ណៃ ដែល​គូស្វាមី​ភរិយា​មហា​សំណាង ដែល​បាន​ឈ្នះ​រង្វាន់ធំ​រថយន្ត​ស៊េរី​ទំនើប AUDI Q5 ឆ្នាំ ២០១៦ ដ៏​ថ្មី​សន្លាង​មួយ​គ្រឿង​ពី​កម្មវិធី​អាពាហ៍​ពិពាហ៍​របស់​ស្រាបៀរ​ថៃហ្គ័រ បាន​មាន​ប្រសាសន៍​ថា ពួកគាត់​ទាំងពីរ​មាន​អារម្មណ៍​រំភើប​យ៉ាង​ខ្លាំង នៅ​ពេល​ដឹង​ថា​ខ្លូន​ត្រូវ​រង្វាន់​ធំ​ពី​ស្រាបៀរ​ថៃហ្គ័រ ហើយ​ពួកគាត់​បាន​បញ្ជាក់​ថា ស្រាបៀរ ថៃហ្គ័រ ពិត​ជា​បាន​ប្រគល់​រង្វាន់​ជូន​ពួក​គេ និង​គូស្វាមី​ភរិយា​ថ្មី​ទាំង​អស់​ដែល​បាន​ឈ្នះ​រង្វាន់​ពី​កម្មវិធី​អាពាហ៍​ពិពាហ៍​របស់​ស្រាបៀរ​ថៃហ្គ័រ​ពិត​ប្រាកដ​មែន។

គួរ​រម្លឹក​ផង​ដែរ​ថា ស្រាបៀរ​ថៃហ្គ័រ គឺ​ជា​ស្រាបៀរ​ដែល​មាន​គុណភាព​ខ្ពស់​លំដាប់​ថ្នាក់​អន្តរជាតិ​មាន​លក់​ច្រើន​ជាង ៧០ ប្រទេស​ដែល​កំពុង​ទទួល​បាន​ការ​គាំទ្រ​កាន់តែ​ខ្លាំង​ឡើង​ជា​រៀងរាល់​ថ្ងៃ ពី​អតិថិជន​ទាំង​នៅ​លើ​ទីផ្សារ​កម្ពុជា និង​ពិភពលោក ហើយ​ជា​ពិសេស Tiger ជា​ស្រាបៀរ​ដែល​សក្តិសម បំផុត​សម្រាប់​ទទួល​ភ្ញៀវ​ក្នុង​ពិធី​អាពាហ៍​ពិពាហ៍ និង​កម្មវិធី​ផ្សេងៗ។

សម្រាប់​ឆ្នាំ ២០១៧-២០១៨ នេះ អតិថិជន​ដែល​ជាវ​ស្រាបៀរ Tiger និង Tiger Crystal សម្រាប់​កម្មវិធី​អាពាហ៍​ពិពាហ៍​លោក​អ្នក​នឹង​ទទួល​បាន​ការ ផ្ដល់​ជូន​រង្វាន់​ភ្លាមៗ​ជា​ច្រើន​ដូចជា សៀវភៅ​កត់​ចំណង​ដៃ និង​ប៊ិច ដ៏​ស្រស់​ស្អាត អាវ​រងារ​គូសេ្នហ៍ កាបូប​ធ្វើ​ដំណើរ ​និង​សន្លឹក​ឆ្នោត​ផ្សង​សំណាង ដើម្បី​មាន​ឱកាស​ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេបចន្ទ​ទឹក​ឃ្មុំ នៅ​ប្រទេស​ជប៉ុន។

ឆ្លុះ​បញ្ចាំង​ភាព​អស្ចារ្យ​នៃ​អាពាហ៍​ពិពាហ៍​របស់​អ្នក​ជា​មួយ​ស្រាបៀរ Tiger និង​មាន​ឱកាស​ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេប​ច័ន្ទ​ទឹក​ឃ្មុំ នៅ​ប្រទេស​ជប៉ុន ជា​មួយ​បទ​ពិសោធន៍​ដ៏​រំភើប​រីករាយ​នៃ​ការ​ជិះ​ស្គី​ទឹកកក រួម​ជា​មួយ​ទឹក​ប្រាក់ ១,៥០០ដុល្លារ ចំនួន ១៥ រង្វាន់។

កម្មវិធី​នេះ​ចាប់ផ្តើម​ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ២០១៨។
សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់​ទំនង៖ 011 222 400 ឬ011 333 500។
ពិសា​ដោយ​ការ​ទទួល​ខុស​ត្រូវ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial