ក្រុមហ៊ុន Samsung តេស្ត​សាកល្បង 5G ដោយ​ជោគជ័យ ​នៅ​លើ​រថភ្លើង​ល្បឿនលឿន​ក្នុង​ប្រទេស​ជប៉ុន

Samsung Electronics និង​ក្រុមហ៊ុន​ប្រតិបត្តិករ​ទូរគមនា​គមន៍​ជប៉ុន KDDI បាន​ធ្វើ​ការ​តេស្ត​សាកល្បង​​បណ្តាញ 5G នៅ​លើរថភ្លើងល្បឿនលឿន 100 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​ក្រុមហ៊ុន​ទាំង​ពីរ​ទទួល​បាន​នូវ​ជោគជ័យ​គួរ​ជាទីគាប់​ចិត្ត ដោយ​ការ​បញ្ជូន​ទិន្នន័យ បាន​ជា​ធម្មតា ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ។

ការ​ធ្វើ​តេស្ត​សាកល្បង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ Saitama ប្រទេស​ជប៉ុន នៅ​ជិត​ទីក្រុង​តូក្យូ ចាប់​ពី​ថ្ងៃទី 17 ខែ​តុលា រហូត​ដល់​ថ្ងៃទី 19 ខែតុលា។

លោក Yoshiaki Uchida នាយក​ប្រតិបត្តិ​របស់ KDDI បាន​មាន​ប្រសាសន៍​ថា “ជា​មួយនឹង​បច្ចេកវិទ្យា 5G នេះ នឹង​នាំ​មក​នូវ​ការ​ប្រើប្រាស់​ដ៏​សំបូរ​បែប សម្រាប់​បម្រើ​ឲ្យ​សេវាកម្ម​អ៊ីនធឺណេត លើ​រថភ្លើង​ល្បឿនលឿន”។

ប្រភព៖ T. Worm
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial