ក្រុម​ហ៊ុន Facebook ប្រកាស​កម្មវិធី Messenger សម្រាប់​កុមារ​មិន​ចាំ​បាច់​ភ្ជាប់​ជា​មួយ​ Facebook

ថ្ងៃ នេះ Facebook បាន​ប្រកាសកម្ម​វិធី​ជជែក​កំសាន្តកម្ម​វិធី​ផ្ញើសារ​ថ្មី​របស់ខ្លួន​ដែល​ត្រូវបាន​រចនាឡើង​សម្រាប់ក្មេងៗ​ដែល​មាន​អាយុ​ពី 6 ទៅ 12 ឆ្នាំ។ កម្មវិធី​នេះ​ត្រូវបាន​គេហៅ​ថា Messenger Kids ដែល​មិន​តម្រូវ​ឱ្យ​មាន​គណនីហ្វេស​ប៊ុកទេ​ ដោយសារ​តែ​ច្បាប់ហ្វេស​ប៊ុក​មិន​អនុញ្ញាត​អោយ​អ្នកប្រើមាន​អាយុក្រោម 13 ឆ្នាំ ។

ម្យ៉ាង​វិញ​ទៀត​ឪពុកម្តាយ​អាច​គ្រប់គ្រង​កម្មវិធី Messenger Kids បាន​ពីកម្ម​វិធី Facebook របស់​ខ្លួន​ ​និងសមាជិកគ្រួសារ​ដែលកុមារ​អាចទាក់​ទងបាន។ ហ្វេសប៊ុក​កំពុងចាប់ផ្តើម​កម្មវិធី​នៅថ្ងៃនេះ​ដែល​ដំណើរ​បាន​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្ដិិការ iOS

ហ្វេស​ប៊ុកនិយាយ​ថា កម្មវិធី Messenger Kids ក៏​ត្រូវបាន​រចនាឡើងដើម្បី​អនុលោមតាមច្បាប់​ស្ដីពីភាព​ឯក​ជន​ និងការការ​ពារតាម​អ៊ីនធឺណិត​របស់កុមារឬ COPPA ។ នោះគឺជា​ច្បាប់សហព័ន្ធ​ដែលការ​ពារក្មេង​មិនគ្រប់អាយុពី​ការកេងប្រវ័ញ្ច​លើអ៊ីនធឺណិត ហើយ​វាគឺជា​ហេតុផល​ដែល​មានសេវាកម្ម​អ៊ីនធឺណេតជាច្រើន​ដែល​តម្រូវឱ្យក្មេងអាយុ 13 ឆ្នាំ​ឬចាស់ជាង​នេះដើម្បីចុះឈ្មោះ។ ហ្វេសប៊ុកក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា កម្មវិធីថ្មីនេះ​មាននៅ​សហរដ្ឋអាមេរិកតែប៉ុណ្ណោះ ដោយមាន​គម្រោង​ពង្រីកវិសាលភាព​របស់ខ្លួនលើស​ពី iOS ទៅ Amazon App Store និង Google Play Store នៅ​​ប៉ុន្មានខែ​ខាងមុខទៀត​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial