អ្នកស្រាវ​ជ្រាវ​​បាន​រក​ឃើញ​បច្ចេក​វិទ្យា​មនុស្ស​យន្ដ​ថ្មី​ មាន​សមត្ថភាព​មិន​ធម្មតា​

អ្នកស្រាវ​ជ្រាវ​មក​ពីវិទ្យាស្ថាន​បច្ចេក​វិទ្យា​ម៉ាសា​ឈូសេត និងសាកលវិទ្យា​ល័យ​ហាវ៉ាដ​បានអភិវឌ្ឍ​សាច់ដុំ​សិប្បនិម្មិត​ដែល​ផ្ដោត​លើប្រភព​​ដើមដែល​អាចប​ង្កើនទំងន់​ដល់​ទៅ​មួយពាន់​ដង។

កាសែត LA Times បាន​រាយ​ការណ៍​ថា ឧបករណ៍​នេះអាច​ត្រូវបាន​ប្រើប្រាស់​លើមនុស្សយន្ត​ជំនាន់ក្រោយ​ដែល​ត្រូវបាន​គេដាក់​ពង្រាយ​នៅក្នុងរាង​កាយ ឬកន្លែង​ខាង​ក្រៅ។ អ្នកវិទ្យាសាស្រ្ត​ចង់ធ្វើឱ្យ​មនុស្ស​យន្ដដែល​មាន​ភាព​ទន់ និងទន់​ភ្លន់​ ប៉ុន្តែ​មាន​កម្លាំង​ដូច​គ្នាទៅនឹង​ប្រព័ន្ធរឹ​ង​មាំ។

ក្រុមអ្នក​ស្រាវ​ជ្រាវ​ប្រើបច្ចេកទេស​ដើម Origami ដើម្បី​បង្កើត​ឧបករណ៍ដូច​សាច់ដុំ​ដែលអាច​អនុញ្ញាតឱ្យ​មាន​ភាពបត់បែន​បានដោយ​មិនត្រូវ​ការផ្នែក​រឹង។ ពួកគេបាន​ផលិតឧបករណ៍​ដែលអាច​កាត់បន្ថយ​បង្វិលរមូរ ឬពត់​នៅពេល​ដែល​បាន​​បំពេញវាដោយ​ខ្យល់​ឬវត្ថុរាវ​ផ្សេង​ទៀត។

ក្រុមការងារ​បានរកឃើញ​សាច់ដុំ Origami អាច​ច្របាច់បញ្ចូលគ្នាបាន​ដល់ទៅ 10 ភាគ​នៃទំហំដើម​របស់ពួក​គេ ឬបង្កើន​ទំងន់ដល់ទៅ 1000 ដង។ អវយវៈដែលអាច​ត្រូវបានប្រើនៅពេល​អនាគត​នៅលើខ្នាត​តូចនៅ​ក្នុង​រាងកាយ ឬនៅលើមាត្រដ្ឋាន​ធំ​សម្រាប់ការសាង​សង់​អវកាស​ខាងក្រៅ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial