អង្គការ​ NASA ប្រកាស​ថា អាចម៍​ផ្កាយ​​យក្ស​អាច​នឹង​ហោះ​ធ្លាក់​មក​ជិត​ផែន​ដី​នៅ​ខែ​ក្រោយ​នេះ

អង្គការ​ណាសា​បាន​ប្រកាស​ថា ថ្ម​យក្សនឹង​ហោះ​ជិត​​ជិតផែន​ដីនៅ​ខែក្រោយ ប៉ុន្តែ​ធា​នា​មិន​បង្ក​ឱ្យមាន​ការព្រួយបារម្ភ​នោះ​ទេ។

សារព័ត៌​មាន CBS បាន​រាយការ​ណ៍​ថា អាចម៍ផ្កាយ​ដែល​មានអង្កត់​ផ្ចិត 3 ម៉ាយ ដែល​ត្រូវបាន​គេ​ដាក់​ស្លាក​ថា​ មានគ្រោះ​ថ្នាក់​ដោយសារ​តែ​គន្លងរបស់​វាឆ្លងកាត់​ផ្លូវ​ទៅនឹង​ភពផែន​ដី។

អាច​ម៍​ផ្កាយ​យក្ស​នេះ​អាច​នឹង​ហោះ​ធ្លាក់​មក​ជិត​ផែនដី​នៅថ្ងៃទី 16 ខែ​ធ្នូ នៅ​ពេលវា​ត្រូវបាន​គេព្យាករណ៍​ថាស្ថិតនៅ​ក្នុងចម្ងាយ 6 លាន 4 ម៉ាយល៍ពី​ផែន​ដី​។ បើ​​យោង​តាម​ការ​និយាយ​តគ្នា​ថា អាច​ម៍​យក្ស​នេះ​នឹង​ធ្លាក់​ប៉ះ​នឹង​ផែន​ដី ​ ប៉ុន្តែអង្គ​ការ​ NASA បាន​បញ្ជាក់​ថា សូម​កុំ​ព្រួយបារម្ភ​អី ព្រោះអាច​ម៍​យក្ស​នេះ​ស្ថិតនៅ​ក្នុងគន្លង​ដែល​មានស្ថេរ​ភាព និងមិន​គំរាម​កំហែង​ដល់​ផែន​ដី​នោះ​ទេ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial