សុភាសិត​បរទេស៖ បើ​គេ​ស្រឡាញ់​យើង​លើស​ពី ៧ឆ្នាំ នោះ​គេ​នឹង​ស្រឡាញ់​យើង​អស់​មួយ​ជីវិត!!!

ជាទូទៅ​គេ​តែង​តែ​និយាយ​ថា របស់​ដែល​បាន​មក​ដោយ​លំបាក គឺ​ពិត​ជា​មាន​តម្លៃ ជាង​របស់​ដែល​បាន​មក​ដោយ​ងាយ។ ស្រប​ជា​មួយ​គ្នា​នេះ​ដែរ បើ​និយាយ​ពី​ស្នេហា ការ​ស្រឡាញ់​ដោយ​អារម្មណ៍​ភ្លើង​ចំបើង គឺ​មាន​អនុភាព​ខ្លាំង ប៉ុន្តែ​ក៏​ឆាប់​រលាយ​អនុភាព​នោះ​ទៅ​វិញ​ដែរ។

ប៉ុន្តែ​ការ​ស្រឡាញ់​ដោយ​ប្រើ​មនោ​សញ្ចេតនា ប្រើ​បេះដូង​ដាក់​ចិត្តកាយ​ស្រឡាញ់​មាន​បំណង​ចង់​រស់នៅ​ក្បែរ​មួយ​ជីវិត គឺ​ត្រូវ​ប្រើ​រយៈពេល​យូរ ដើម្បី​មើល​ចិត្តគ្នា​ទៅ​វិញ​ទៅ​មក។

ហេតុនេះ​ហើយ​ទើប​មាន​សុភាសិត​បរទេស​មួយ ដែល​គ្មាន​ប្រភព​ច្បាស់​លាស់​បាន​លើក​ឡើង​ថា “បើ​គេ​ស្រឡាញ់​យើង​លើស​ពី ៧ឆ្នាំ នោះ​មាន​ន័យ​ថា គេ​ស្រឡាញ់​យើង​អស់​មួយ​ជីវិត” ចង់​បង្ហាញ​ថា បើ​នរណា​ម្នាក់​គេ​បាន​ដាក់​ចិត្ត​តាម​ស្រឡាញ់​យើង​អស់​រយៈពេល​លើស​ពី​៧ឆ្នាំ ដោយ​គេ​នៅ​តែ​ជាប់​ចិត្ត មិន​ព្រម​បោះបង់​យើង នោះ​មាន​ន័យ​ថា គេស្រឡាញ់​យើង​អស់​មួយ​ជីវិត​ព្រោះ ការ​ស្រឡាញ់​ប្រើ​ពេល​ជាង ៧ឆ្នាំ នេះ​គឺ​ជារយៈពេល​មួយ​យូរ​គួរ​សម​ដែល​អាច​ដឹង​ចិត្ត​គ្នា អាច​ទុក​ចិត្ត​គ្នា​បាន ហើយ​រយៈពេល​លើស​ពី ៧ ឆ្នាំ នេះ​ដែរ បញ្ជាក់​ថា គេជា​មនុស្ស​នឹង​ធឹង​មិន​ចេះងាក​រ៉េ នៅតែ​តាម​ស្អិត​ មិន​ព្រម​ព្រលែង​យើង​ឱ្យ​អ្នក​ផ្សេង នោះ​ក៏​ព្រោះ​គេ​ស្រឡាញ់​យើង​មែន មិន​មែន​លេង​សើច​ឡើយ ហើយ​គេ​សុខចិត្ត​នៅ​ចាំ​យើង​ព្រម​ឱ្យ​យើង​ពិសោធន៍​គេ​គ្រប់យ៉ាង​ព្រោះ​គេ​ចង់​បាន​យើង​ជា​គូជីវិត។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial