ទី​ក្រុង​ឈីកា​ហ្គោ​មាន​គម្រោង​សាង​សង់​ផ្លូវ​ក្រោម​ដី​ដែល​មាន​ល្បឿន​បំផុត​

អភិបាលក្រុងឈីកាហ្គោលោក Rahm Emanuel បានប្រកាសថា​ ​ទីក្រុង​នេះ​នឹងទទួល​យកសំណើសាង​សង់​ផ្លូវ​ក្រោម​ដី​ ​ដើម្បី​បង្កើត​សេវា​កម្ម​រហ័ស​ពី​ព្រលាន​យន្តហោះ​ទៅ​កាន់ទី​ប្រជុំជន​កាល​ពីថ្ងៃ​ពុធ​មុន ​នេះ​​បើ​យោង​តាម​ការ​រាយ​ការ​ពី​កាសែត​ Newsweek ។

​មិន​យូរប៉ុន្មាន​បន្ទាប់ពីក្រុម​ហ៊ុន​ Musk បានសរសេរថា “ក្រុមហ៊ុន​ Boring  ​នឹងប្រកួតប្រជែង​ដើម្បីផ្តល់​មូលនិធិ​ស្ថាបនា និងប្រតិបត្តិ​ការ​​សេវា​កម្ម​ល្បឿន​លឿន​ដែល​ភ្ជាប់​ព្រលានយន្តហោះ​ឈីកាហ្គោ​ទៅកាន់​ទីប្រជុំជន” ។

យោង​តាម​លោក​​អភិបាល​ក្រុង Emanuel បាន​​ឱ្យដឹង​​ថា ផ្លូវ​ដែល​ស្នើឡើង​នេះ​នឹង​មានតិច​ជាង 20 ម៉ៃយ៍ ហើយ​នឹង​ត្រូវចំណាយ​ពេលតិច​ជាង 20 នាទី។ ក្រុមហ៊ុន​ Boring នឹងត្រូវ​បង្ហាញគម្រោង​​ផែន​ការ​លើ​ការរចនា​​សាងសង់​ប្រតិបត្តិ​ការ​នេះ​។ អ្វី​ដែល​ពិសេស​នោះ​មិន​មាន​ការបង់​ពន្ធ​​សម្រាប់គំរោង​​ឆ្លង​កាត់​នោះ​ទេ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial