មិត្តភាព​ប្រសើរ​ជាង​ស្នេហា ព្រោះ​បើ​អ្នក​នៅតែ​មិន​ប្រាកដ​ក្នុង​ចិត្ត​ថា ស្រឡាញ់ ឬ​គ្រាន់​តែ​លេង​សើច?

ក្តី​ស្រឡាញ់​ពិត កើត​ចេញ​ពី​ចិត្ត ឬ​បេះដូង​ពីរ​រួមគ្នា​តែ​មួយ តែ​បើ​ក្តី​ស្រឡាញ់​មាន​តែ​ម្ខាង​មិន​មែន​ជា​ស្នេហា​ពិត​នោះ​ទេ វា​គ្រាន់តែ​ជា​ក្តី​ស្រឡាញ់​ដែល​គ្មាន​រូបរាង​ច្បាស់​លាស់ តែ​ប៉ុណ្ណោះ។

ស្រឡាញ់​មនុស្ស​ម្នាក់​ត្រូវ​ប្រើ​ភាព​ច្បាស់​លាស់ ប្រាកដ​ប្រជា​ទៅ​លើ​គ្នា​តែ​បើ​យើង នៅតែ​ស្ទាក់ស្ទើរ​មិន​ច្បាស់​ថា ស្រឡាញ់ ឬ​គ្រាន់​តែ​លេង​សើច សូម​កុំ​បន្ត​បង្កើត​អារម្មណ៍ ឬ​ទំនាក់​ទំនង​ស្នេហា​ត​ទៅ​ទៀត​អី តែ​សូម​ប្តូរ​វា​ឱ្យ​នៅតែ​ត្រឹម​មិត្តភាព​បាន​ហើយ ព្រោះ​ដើម្បី​កុំ​ឱ្យ​មាន​ការ​សង្ស័យ ខកចិត្ត​ទាំង​សង​ខាង។

បើ​ស្រឡាញ់ សូម​ផ្តល់​នូវ​ការ​ជឿជាក់​ឱ្យ​បាន​ច្រើន តែ​បើ​គ្រាន់​លេង​សើច​កម្សាន្ត ភាព​ជា​មិត្តភាព គឺ​ជា​ជម្រើស​ដ៏​ប្រសើរ​បំផុត សម្រាប់​មនុស្ស​ពីរ​នាក់។ មិត្តភាព​សម្រាប់​មនុស្ស​ពីរ​នាក់ ពិត​ជា​មាន​ភាពយូរអង្វែង​ជាង​ក្តីស្រឡាញ់​ដែល​មិន​ច្បាស់​លាស់ ហើយ​មិត្តភាព​រឹតតែ​ប្រសើរ ធ្វើ​ឱ្យ​អ្នក​ទាំង​ពីរ​នៅ​តែ​មើល​មុខ​គ្នា​ចំ នៅតែ​អាច​បន្តភាព​រីករាយ​ចំពោះ​គ្នា​ជា​និរន្តរ៍។

អត្ថបទដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial