Real Madrid មាន​គោលដៅ​ទិញ​កីឡាករ ២ រូប​ទៀត នៅ​រដូវ​រងារ​ខាងមុខ

លោក Florentino Perez បាន​ត្រៀម​លក្ខណៈ និង​កញ្ចប់​ថវិកា​រួច​ជា​ស្រេច ក្នុង​ការ​នាំ​យក​កីឡាករ​ពីរ​រូប​បន្ថែម​ទៀត នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​នា​ពេល​ខាង​មុខ។

យោង​តាម​របាយ​ការណ៍​មួយ​ដែល​ចេញ​ផ្សាយ​ដោយ MARCA បាន​ឲ្យ​ដឹង​ថា ក្លឹប Real Madrid បាន​សម្រេច​ចិត្ត​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ក្រុម​របស់​ខ្លួន ដោយ​ចុះហត្ថ​លេខា​លើ​កីឡាករ​ពីរ​នាក់​បន្ថែម​ទៀត នៅ​រដូវ​រងារ​ឆាប់ៗ​នេះ។

ដោយ​ឡែក​គួរ​រំលឹក​ផង​ដែរ​ថា មួយ​រយៈ​កាល​ចុង​ក្រោយ​នេះ Real Madrid មិន​សូវ​ទទួល​បាន​ជោគជ័យ​ប៉ុន្មាន​ឡើយ នៅ​ក្នុង​ការ​ប្រកួត​របស់​ខ្លួន ហើយ​កីឡាករ​ សំខាន់ៗ ក៏​មាន​របួស​ផង​ដែរ។

ប្រភព៖ បរទេស
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial