តើអ្នកធ្លាប់នៅសុខៗស្រាប់តែមានអារម្មណ៍ថាមិនសប្បាយចិត្ត រឺមានទុក្ខសោកដែរទេ?

ដំណើរជីវិតរបស់មនុស្សម្នាក់ៗ តែងតែប្រឈមមុខនឹងបញ្ហារាប់លានបញ្ហា ដែលធ្វើអោយអ្នកមិនសប្បាយចិត្ត រឺកើតទុក្ខក្រៀមក្រំ, ហើយជាលទ្ធផលគឺមានអារម្មណ៍ឈឺចាប់នៅក្នុងអារម្មណ៍។ ពេលខ្លះអ្នកពិតជាមិនដឹងថាត្រូវធ្វើម៉េច ដើម្បីចេញពីស្ថានភាពដ៏អាក្រក់នេះបានទេ។ គួរធ្វើដូចម្តេចទៅ? វិធីខាងក្រោមនេះអ្នកអាចសាកល្បងបាន ព្រោះវាជាគន្លឹះដើម្បីគេចចេញអារម្មណ៍មួយនោះ៖

១. អង្គុយអោយត្រង់ខ្លួនដកដង្ហើមយឺតៗ,​ រហូតទាល់តែអ្នកមានរាងកាយរបស់អ្នកធូរស្រាលជាងមុន។

២. ផឹកតែក្តៅៗ, វាជួយធ្វើអោយរាងកាយរបស់អ្នកធូរស្រាល ហើយវានាំអារម្មណ៍របស់អ្នក មករកពេលបច្ចុប្បន្ន ដែលមិនស្ថិតនៅក្នុងអារម្មណ៍អណ្តែតអណ្តូង។

៣. ដើរដោះស្បែកជើងនៅលើស្មៅ រឺខ្សាច់ (ជាពិសេសខ្សាច់នៅឆ្នេរសមុទ្រ) ដើម្បីអោយអារម្មណ៍របស់អ្នក និងរាងកាយរបស់អ្នកប៉ះពាល់ទៅនឹងធម្មជាតិដោយផ្ទាល់។ វាជួយដាស់អារម្មណ៍របស់អ្នក អោយក្រោកចេញពីពិភពរសាត់អណ្តែត។

៤. ហាត់យូហ្គា, រាំ, រឺហាត់កីឡា, ហែលទឹក, រត់, ឡើងភ្នំ ជិះកង់ ដើម្បីអោយបែកញើស ហើយអារម្មណ៍របស់អ្នកក៏នឹងអាចបន្ថយបានខ្លះ។

៥. ដេកអោយត្រង់ខ្លួននៅលើគ្រែ រឺស្មៅ ដើម្បីអោយរាងកាយរបស់អ្នកបានសម្រាក ក៏ដូចជាអារម្មណ៍តប់ប្រមល់។

៦. សរសេរអារម្មណ៍ឈឺចាប់ រឺក្រៀមក្រំរបស់អ្នកដាក់នៅក្នុងក្រដាស។

៧. និយាយលួងលោមខ្លួនឯង, លើកទឹកចិត្តខ្លួនឯង ប្រាប់ខ្លួនឯងថាស្ថានភាពដ៏លំបាកនៅក្នុងជីវិតវាគឺជាមេរៀន៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial