Sergio Ramos៖ “ខ្ញុំ និង Ronaldo មាន​ទស្សនៈ​ផ្សេង​គ្នា ប៉ុន្តែ​យើង​កំពុង​ព្យាយាម​នៅ​ក្នុង​ទិស​ដៅ​ដូច​គ្នា”

“គ្មាន​អ្វី​ដែល​មិន​ធ្លាប់​មាន​រវាង Cristiano និង​ខ្ញុំ​ទេ! វា​តែង​តែ​ជា​មិត្តភាព​ដ៏​អស្ចារ្យមួយ​រវាង​យើង​ទាំង​ពីរ។ យើង​មាន​បុគ្គលិក​លក្ខណៈ​​ខុស​គ្នា​ច្រើន ហើយ​មាន​ទស្សនៈ​​ផ្ទុយ​គ្នា​​ខ្លះ ប៉ុន្តែ​យើង​កំពុង​ព្យាយាម​ក្នុង​ទិស​ដៅ​ដូច​គ្នា”។

ខាង​លើ​នេះ គឺ​ជា​សម្ដី​របស់ Sergio Ramos ដែល​បាន​និយាយ​បន្ទាប់ពី​ការ​ចាប់​ឆ្នោត World Cup 2018 បង្ហាញ​ថា អេស្ប៉ាញ និង ប៉ូទុយហ្គាល់ ស្ថិត​នៅ​ក្នុង​ពូល B ជា​មួយ​គ្នា ហើយ​ក៏​ត្រូវ​ការ​ប្រកួត​ដ៏​ក្ដៅ​គគុក​មួយ នៅ​ឆ្នាំ 2018 ខាង​មុខ​នេះ​ដែរ។

Sergio Ramos បាន​និយាយ​បន្ត​ទៀត​ថា “យើង​សង្ឃឹមថា នឹង​អាច​ត្រឡប់​មក​វិញ​ជា​មួយ​នឹង​ពានរង្វាន់​ដ៏​អស្ចារ្យ…”។

ប្រភព៖ បរទេស
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial