ស្តេចពស់ ស្លាប់ដោយសារតែពស់ចឹក ក្រោយពីបដិសេធមិនព្រមទទួលការព្យាបាលតាមបែបវេជ្ជសាស្ត្រ

បុរសម្នាក់ដែលគេស្គាល់ថាជា «ស្តេចពស់» ត្រូវបានស្លាប់ដោយសារតែពស់ចឹក។

បន្ទាប់ពីបុរសជាស្តេចពស់ បានបដិសេធមិនទៅពេទ្យព្យាបាលទេ ហើយគាត់ថែមទាំងអះអាងថាមិនអីទេ, ថែមពីលើនេះទៀតគាត់ត្រលប់ទៅផ្ទះវិញទាំងផឹកស្រាស្រវឹងទៀតផង។

ស្តេចពស់នោះមានឈ្មោះថា «Peter» គាត់យកសត្វពស់ធ្វើជាសត្វចិញ្ចឹមរបស់គាត់, ហើយគាត់តែងតែប្រលែងលេងជាមួយនឹងពួកវាជារៀងរាល់ថ្ងៃ។ សំណាងមិនល្អ, ថ្ងៃមួយសត្វចិញ្ចឹមរបស់គាត់ ក៏បានចឹកដៃខាងឆ្វេងរបស់គាត់។ ភ្លាមៗនោះមិត្តភក្តិរបស់គាត់ ហៅគាត់ទៅពេទ្យ ប៉ុន្តែគាត់បានបដិសេធ ហើយនាំគ្នាទៅផឹកស្រានៅផ្ទះរបស់គាត់ឡើងស្រវឹងជោគជាំ បន្ទាប់មកគាត់ក៏ទៅដេកបាត់ទៅ។ សាច់ញាត្តិរបស់គាត់មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលចូលទៅក្នុងបន្ទប់របស់គាត់ ឃើញគាត់មានបែកពពុះមាត់, រាងកាយរបស់គាត់ឡើងរឹងក្រញ៉ង់។ គាត់ក៏ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ប៉ុន្តែវាហួសពេលទៅហើយ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial