អ្នក​ដែល​តែងតែ​ធ្វើ​រឿង​ទាំង​ប៉ុន្មាន​ចំណុច​នេះ ជីវិត​របស់​ពួក​គេ​មិន​សូវ​ជា​ក្តៅ​ក្រហាយ​នោះ​ទេ!!!

ព្រះពុទ្ធ​ទ្រង់​សម្តែង​ថា នៅ​ក្នុង​លោក​នេះ គ្មាន​នរណា​ម្នាក់​អាច​គេច​ផុត​ពី​ការ​និន្ទា បាន​ឡើយ។ ហើយ​ជា​ទូទៅ នៅ​ក្នុង​សង្គម​របស់​មនុស្ស​ក្តី និន្ទា មាន​មិន​ចេះ​ចប់ ការ​ច្រណែន​ឈ្នានីស ចំពោះ​គ្នា​ដែល​ធ្វើ​ឱ្យ​កើត​ទៅ​ជា​រឿង​ក្តៅ​ក្រហា មើល​មុខ​គ្នា​មិន​ចំ។

ស្រប​ជា​មួយ​គ្នា​នេះ​ដែរ ដើម្បី​កុំ​ឱ្យ​មាន​ភាព​ក្តៅ​ក្រហាយ​កើត​មាន​នៅ​ក្នុង​ជីវិត​របស់​យើង​ម្នាក់ៗ​គប្បី​អនុវត្ត តាម​ចំណុច​ខាង​ក្រោម​នេះ ជួយ​ឱ្យ​ជីវិត​យើង​មាន​ភាព​រីករាយ​បាន៖

រៀន​អត់​ឱន​ឱ្យ​អ្នក​ដទៃ៖ ធ្វើ​ជា​មនុស្ស​ដែល​ចេះ​អភ័យ​ទោស ចេះ​លើក​លែង​កំហុស  ដើម្បី​រំដោះ​ភាព​តាន​តឹង ចិត្ត​ស្អប់​គុំគួន​ចេញ​ពី​ក្នុង​ខ្លួន។

រៀន​បើក​ចិត្ត​ឱ្យ​ទូលាយ៖ ស្វាគមន៍​នូវ​រាល់​គំនិត​អវិជ្ជមាន​មក​លើ​ខ្លួន ធ្វើ​ចិត្ត​ឱ្យ​ធ្ងន់។

រៀន​ញញឹម៖ ការ​ញញឹម​មិន​ធ្វើ​ឱ្យ​យើង​អស់​ថ្ម ឬ​ថាមពល​នោះ​ទេ តែ​វា​កាន់​តែ​ធ្វើ​ឱ្យ​យើង​ចំណេញ​ទៅ​វិញ​ដោយ​ទទួល​បាន​ការ​ស្រឡាញ់​រាប់​អាន​មាន​មិត្ត​ច្រើន​ជាង​សត្រូវ។

រៀនទ្រាំ​នឹង​ការ​លំបាក៖ ត្រូវ​ប្រាប់​ខ្លួន​ឯង​ថា ថ្ងៃ​នេះ​លំបាក ថ្ងៃ​ក្រោយ​រឹតតែ​លំបាក  ហើយ​ថ្ងៃក្រោយ​នឹង​កាន់​តែ​លំបាក​ជាង​នេះ​ទៀត ដើម្បី​ត្រៀម​ចិត្ត​ទទួល​យក​នូវ​រាល់​បញ្ហា ដែល​នឹង​កើត​មាន​ចំពោះ​ខ្លួន បើ​យើង​អាច​សាំ​នឹង​វា​បាន​ហើយ​ថ្ងៃ​ក្រោយ​វា​នឹង​ក្លាយ​ទៅ​ជា​ធម្មតា សម្រាប់​យើង​ជា​ពុំ​ខាន។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial