គ្រូ​អាហ្សង់ទីន​មាន​គម្រោង​​​នាំ​កូន​ក្រុម​ទៅ​ហាត់​នៅ​ផ្ទះ​របស់​ Messi ១០​ ថ្ងៃ​

លោក​ Jorge Sampaoli គ្រូ​បង្គោល​របស់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​​​​រៀប​ចំ​​​ខ្លួន​​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​ ២០១៨ នៅ​ឯ​ប្រទេស​រុស្ស៊ី​ដោយ​ដាក់​គម្រោង​​នាំ​ក្រុម​​កីឡាករ​ជម្រើស​ជាតិ​អាហ្សង់ទីន​ទៅ​ហ្វឹក​ហាត់​​នៅ​ផ្ទះ​របស់​ខ្សែ​ប្រយុទ្ធ​ Lionel Messi ដែល​ស្ថិត​ក្នុង​​ទីលាន​ហ្វឹកហាត់​របស់​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona រយៈ​ពេល​ ១០ ថ្ងៃ​។

គំនិត​របស់​លោក​ Sampaoli គឺ​​ចង់​​ប្រមូល​ផ្ដុំ​​​ និង​បង្រួប​បង្រួម​កីឡាករ​​នៅ​ចុង​ខែ​មិនា​​ដើម្បី​ធ្វើ​​​ការ​ប្រកួត​​មិត្តភាព​​ ប៉ុន្តែ​ប្រកួត​​ជាមួយ​ក្រុម​ណា​​នោះ​គឺ​នៅ​មិន​ទាន់​​ត្រូវ​​បាន​ប្រកាស​ឲ្យ​ដឹង​ជា​ផ្លូវការ​នៅ​ឡើយ​​ ខណៈ​ដែល​គេ​ជឿ​​ថា​ពួក​គេ​ទំនង​ជា​​​អាច​នឹង​​មាន​ការ​ប្រកួត​ជាមួយ​ប៊ែលហ្ស៊ីក​, ម៉ារុក​ និង​អារ៉ាប៊ី​សាអូឌីដ​។

​នៅ​ពេល​ការ​ប្រកួត​​​នៅ​លីក​នៃ​​ទ្វីប​អឺរ៉ុប​បញ្ចប់​​ អាហ្សង់ទី​​នឹង​​មាន​ការ​ប្រកួត​​ដើម្បី​លា​គ្នា​​មួយ​ដែល​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​​​នៅ​ប្រទេស​របស់​ពួក​គេ​​នា​កីឡដ្ឋាន​​របស់​ក្រុម​ Boca Juniors នៅ​ថ្ងៃ​ទី​ ២៦ ឬ​ ២៧ ឧសភា​ ២០១៨ មុន​ចេញ​ទៅ​ហ្វឹកហាត់​ និង​ប្រកួត​មិត្តភាព​នៅ​​ទីលាន​ហ្វឹកហាត់​របស់​ Barcelona ​។

​​បន្ទាប់​​មក​ Messi ក៏​ដូចជា​​​សមាជិក​ទាំង​អស់​​នៃ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​​​នឹង​ត្រូវ​ចេញ​ដំណើរ​ទៅ​កាន់​ប្រទេស​រុស្ស៊ី​មុន​​​​​​មួយ​សប្ដាហ៍​​នៃ​​​​ព្រឹត្តិការណ៍​​ប្រកួត​ World Cup 2018 ចាប់​ផ្ដើម​​។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Marca

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial