អ្នក​និពន្ធ​រឿង​រាមាយណៈ​របស់​ឥណ្ឌា​បាន​ពោល​នូវ​ពាក្យ​ពីរ​ឃ្លា ដែល​មាន​អត្ថន័យ​ជួយ​កែប្រែ​ជីវិត​របស់​មនុស្ស​ឱ្យ​កាន់តែ​ប្រសើរ!!!

វា​ល្មិកិ ជា​អ្នក​និពន្ធ​រីរ​កថា រាមាយណៈ​របស់​ឥណ្ឌា​ដ៏​ល្បីល្បាញ​ម្នាក់​ហើយ​គាត់​បាន​ពោល​ពាក្យ​ពីរ​ឃ្លា ដែល​មាន​អត្ថន័យ​សម្រាប់​កែប្រែ​ជីវិត​មនុស្ស​ដូច​តទៅ​នេះ៖

សំណាង​អាក្រក់ គឺ​ជា​សំណាង​ល្អ​បំផុត៖ ការ​ពោល​ពាក្យ​បែប​នេះ គាត់​ចង់​មាន​ន័យ​ថា ​នៅ​ពេល​ដែល​យើង​ជួប​បញ្ហា រឿង​រ៉ាវ​អាក្រក់​ផ្សេងៗ ដែល​ត្រូវ​បាន​គេ​ហៅ​ថា សំណាង​អាក្រក់ ហើយ​រាល់​សំណាង​អាក្រក់​ទាំង​នោះ ត្រូវ​ចាត់​ទុក​វា​ជា​សំណាង​ល្អ​ទៅ​វិញ ព្រោះ​ដោយ​សារ​តែ​សំណាង​អាក្រក់​ទាំង​នោះ វា​បាន​ផ្តល់​ឱ្យ​យើង​នូវ​បទ​ពិសោធន៍ ចំណេះ​ដឹង ការ​ស្គាល់​ពី​គន្លឹះ​ដើម្បី​កែប្រែ​រឿង​រ៉ាវ បញ្ហា​សារ​ជា​ថ្មី ដើម្បី​ឆ្ពោះ​ទៅ​រក​ភាព​ជោគ​ជ័យ។ ហើយ​រាល់​សំណាង​អាក្រក់ វា​ជា​មេរៀន​ដែល​បង្រៀន​យើង​ឱ្យ​ដឹង​ស្គាល់​ពី​អ្វី​ដែល​ជា​ចំណុច​អាក្រក់ ឬ​ចំណុច​ខុស​ដើម្បី​បង្កា ឬ​ចៀស​វាង​ពី​ភាព​អាក្រក់ ភាព​ខុស​ឆ្គង​សំរាប់​ធ្វើ​ឱ្យ​ខ្លួន​ឯង​ទទួល​បាន​សំណាង​ល្អ​ច្រើន​ជាង​មុន។

ការ​បដិសេធ​ទាំង​អស់ គឺ​ជា​ជ័យ​ជំនះ៖ ឃ្លា​នេះ​មាន​ន័យ​ថា រាល់​ការ​បដិសេធ​របស់​អ្នក​ដទៃ ចំពោះ​គំនិត មតិ ឬ​សកម្មភាព​របស់​យើង​នោះ​មាន​ន័យ​ថា ជា​ជ័យ​ជំនះ​សម្រាប់​យើង​ដោយ​ហេតុ​ថា អ្នក​ដទៃ គឺ​ជា​គ្រូ​ជា​អ្នក​កែ​តម្រូវ​យើង​នៅ​ពេល​ដែល​យើង​ធ្វើ​ខុស ​ហើយ គេ​នឹង​មិន​ព្រម​ទទួល​យក​ចំណុច​ខុស​របស់​យើង​ឡើយ ហេតុនេះ​យើង​មាន​ឱកាស​កែ​ប្រែ​ខ្លួន​ឯង ដើម្បី​ទទួល​បាន​ភាព​វិជ្ជមាន​ច្រើន ក្នុង​ការ​ឆ្ពោះ​ទៅ​រក​ជោគជ័យ។

អត្ថបទ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial