ក្រុម​ហ៊ុន Samsung រំពឹង​ថា​នឹង​បង្ហាញ​ស្មាត​ហ្វូន​ដំបូង​របស់ខ្លួន​គឺ Galaxy X នៅ​ក្នុង​ឆ្នាំ 2018

ស្មាត​ហ្វូន​ម៉ូដែល​ថ្មី​ដែល​មាន​ឈ្មោះ​ថា Samsung Galaxy X គឺ​ជា​ស្មាត​ហ្វូន​មួយ​ដែល​ក្រុម​ហ៊ុន​ Samsung កំពុង​សិក្សា​យ៉ាង​ហ្មត់​ចត់​​ដែល​គេសន្និដ្ឋាន​ថា អាច​នឹង​មក​ដល់​នៅ​ក្នុង​ឆ្នាំ​2018។

សំណួរចម្បង​គឺថា​នៅពេល​ដែលក្រុមហ៊ុន​យក្សកូរ៉េខាងត្បូងនឹង​នាំយកស្មាត​ហ្វូនដែលអាចបត់​បែន​បាន​ដំបូង​បង្អស់​របស់ខ្លួន​នៅលើទីផ្សារ​។ ក្រុមហ៊ុន Samsung គឺជា​ក្រុមហ៊ុន​មួយក្នុង​ចំណោមក្រុមហ៊ុនដំបូង​ដែលបានដាក់​បង្ហាញស្មាតហ្វូន​មួយដែល​មានអេក្រង់កោង​រួមជាមួយ LG ប៉ុន្តែ Galaxy Round មាន​តែ​នៅក្នុង​ប្រទេសមួយ​ចំនួន​ប៉ុណ្ណោះ។

ប៉ុន្តែ​ក្រុមហ៊ុន Samsung នឹង​មិនមែន​ជាក្រុមហ៊ុនតែមួយគត់​ដែលនឹង​ដាក់​លក់ស្មាត​ហ្វូនដែលអាច​បត់បាន​នោះ​ទេ ខណៈ​ដែល​ក្រុមហ៊ុន​ផ្សេងទៀត​ជាច្រើន​កំពុងធ្វើការ​សិក្សា​​លើ​​សមត្ថភាព​មួយ​នេះ​ផង​ដែរ​ដែល​មាន​ដូចជាក្រុមហ៊ុន Apple និង LG ជាដើម។ ទោះជាយ៉ាងណា​ក៏ដោយ​ក្រុមអ្នក​គាំទ្រ Samsung ប្រហែល​ជានឹង​ក្លាយជាមនុស្ស​ដំបូងគេ​ដែលអាច​ដណ្តើម​បាន​ស្មាតហ្វូននេះ​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial