Google មិន​អនុញ្ញាត​ឲ្យ​កម្មវិធី​ដែល​ខុស​លក្ខខណ្ឌ​ទាំង​នេះ មាន​​វត្ត​មាន​នៅ​លើ Play Store ឡើយ!!!

គោល​ការណ៍​របស់ Google ចំពោះ Play Store មាន​លក្ខណៈ​កាន់​តែ​តឹង​តែង​ខ្លាំង​ឡើងៗ បន្ទាប់​ច្បាប់ ឬ​លក្ខខណ្ឌ​ជា​ច្រើន​របស់​ពួក​គេ ត្រូវ​បាន​រំលោភ​បំពាន​ពី​អ្នក​សរសេរ​កម្មវិធី និង​ពួក Hacker។

សម្រាប់​កម្មវិធី Android មួយ​ភាគតូច Google បាន​ធ្វើ​ការ​លុប​ចេញ​ពី Play Store តែ​ម្ដង ដែល​វា​អាច​បណ្ដាល​មក​ពី​ហេតុផល​មួយ​ចំនួន​ដូចជា៖

១. បង្កប់​ដោយ​មាតិកា​អាសអាភាស ឬ​ក្នុង​គោល​បំណង​ណា​មួយ​ទាក់​ទង​នឹង​ផ្លូវ​ភេទ មិន​ថា​តែ​ជា​វីដេអូ ឬ​រូប​ភាព​នោះ​ទេ។

២. កម្មវិធី​ក្លែងក្លាយ៖ Google នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​កម្មវិធី ដែល​បង្កើត​ឡើង ក្នុង​គោល​បំណង​បន្លំ​ស្លាក​យីហោរ ចំណង​ជើង ឬ​បន្លំ​ចំពោះ​ស្ថាប័ន​ណា​មួយ​នោះ​ទេ។

៣. ឯកជន​ភាព និង​ការ​បោកប្រាស់៖ កម្មវិធី​ដែល​បោក​បញ្ឆោត ឬ​បំពាន​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើប្រាស់ ត្រូវ​បាន​ហាម​ឃាត់​យ៉ាង​តឹងរ៉ឹង​បំផុត។

៤. ការ​រក​ប្រាក់ និង​ពាណិជ្ជ​កម្ម៖ Google មិន​អនុញ្ញាត​ឲ្យ​កម្មវិធី​ទាំងឡាយ​ណា ដែល​រក​ប្រាក់​ចំណូល​ខុស​ពី​គោលការណ៍​របស់​ពួក​គេឡើយ។

៥. Spam និង​ការ​ចែក​ចាយ​មេរោគ៖ កម្មវិធី​ណា​មួយ​ដែល​ទាក់​ទង​នឹង​មេរោគ ឬ​សារ​ឥត​បាន​ការ នឹង​ត្រូវ Google ដក​ចេញ​ពី Play Store យ៉ាង​ឆាប់​រហ័ស​បំផុត។

ប្រភព៖ Google
ដោយ៖ S. Nith

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial