កីឡាករ​ប្រដាល់​ហ្វីលីភីន​លោក​ Manny Pacquiao នឹង​បង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធី​​ Infinite Challenge នៅ​ SEOUL

ដើម្បី​អោយ​ក្រុម​អ្នក​គាំ​ទ្រ​របស់​ពួក​គេ​មាន​ការ​រីក​រាយ​ក្រុម​នៃ​កម្មវិធី​ Infinite Challenge បាន​បញ្ចាក់​ពី​វត្ត​មាន​របស់​អ្នក​ប្រ​ដាល់​ជន​ជាតិ​ហ្វីលីភីន​លោក​ Manny Pacquiao នៅ​ក្នុង​កម្មវិធី​នេះ​។

សហការី​នៃ​កម្មវិធី​នេះ​បាន​និយាយ​ថា​ បេសកកម្មសប្ដាហ៏​នេះ​និង​​ ​បេសកកម្ម​នៅ​សប្ដាហ៏​ក្រោយ​នឹង​មាន​ការ​ណែនាំ​អំពី​វត្តមាន​របស់​លោក​ Manny Pacquiao។

Pacquiao ដែល​ជា​អ្នក​ប្រដាល់​ល្បី​ល្បាញ​ជាអន្តរ​ជាតិ​បាន​ក្លាយ​ជា​ប្រជា​ប្រិយ​ភាព​របស់​កូរ៉េ​ មិន​មែន​គ្រាន់​តែ​ជា​អ្នក​ប្រដាល់​ជើង​ឯក​ពិភពលោក​តែ​មួយលើក​​ប៉ុណ្ណោះ​ទេ​ក្នុង​វិស័យ​ប្រដាល់​ តែ​ប្រាំបី​ជើង​​ឯក​ពិភព​លោក​ក្នុង​វិស័យ​ប្រដាល់​។ទោះ​បី​ជាវា​ត្រូវ​បាន​បញ្ចាក់​ថា​ Pacquiao នឹង​ចូល​រួម​ក្នុង​កម្ម​វិធី​ Infinite Challenge នៅ​ក្នុង​ខែ​ ធ្នូ​ក៏​ដោយ​ក៏​វា​មិន​ទាន់​ច្បាស់ថា​តើ​គាត់​នឹង​មាន​តួ​នាទី​ធំ​ឬ​តូច​នោះ​ទេ​។​ ទោះ​បី​ជា​ការ​លើក​ឡើង​នេះ​មិន​ទាន់​បាន​សម្រេច​ក៏​ដោយ​ក៏​មាន​ការ​ប៉ាន់​ប្រមាណ​ដែរ។

Pacquiao អាច​ធ្វើ​បាន​យ៉ាង​ល្អ​ដូច​ជា​សមាជិក​ Infinite Challenge ដូច​ជា​ Steph Curry និង​ Thierry Henry ក្នុង​អំឡុង​ពេល​បង្ហាញ​ខ្លួន​នៅ​លើ​ឆាក​។

ទោះ​បី​យ៉ាង​ណា​ក៏​ដោយ​ការ​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី​ Infinite Challenge ជា​មួយ​ភ្ញៀវ​លំដាប់​អន្តរ​ជាតិ​ចុង​ក្រោយ​របស់​ពួក​គេ​ ​វានឹង​​ជា​​ការ​ចង​ចាំ​មួយ​។

ប្រភព ៖ Hankyung

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial