មន្ត្រី​សាខា​កាំកុង​ត្រូល​ខេត្ត​ឧត្តរមានជ័យ ដកហូត​ទំនិញ​ខូច​គុណភាព ២១០ គីឡូក្រាម

ថ្មីៗ​នេះ តាម​ភព​ព័ត៌មាន​ផ្លូវ​ការ​របស់ អគ្គនាយក​ដ្ឋាន​កាំកុងត្រូល បាន​ឲ្យ​ដឹង​ថា៖ នៅ​ថ្ងៃទី៤​ ខែធ្នូ​ ឆ្នាំ២០១៧ មន្ត្រី​សាខា​កាំកុង​ត្រូល​ខេត្តឧត្តរ​មានជ័យ សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម និង​អាជ្ញាធរ​មូល​ដ្ឋាន បាន​ចុះត្រួត​ពិនិត្យ​ទំនិញតាម​ផ្ទះ​លក់​ភេសជ្ជៈ​នានា​ក្នុង​ក្រុង​សំរោង ខេត្ត​ឧត្តរ​មានជ័យ។

ជា​លទ្ធផល យើង​បាន​ដក​ហូត​ទំនិញ​ខូច​គុណភាព ចំនួន​ ១២​ ប្រភេទ​ផ្សេងៗ​គ្នា ស្មើ​នឹង ​២១០ គីឡូក្រាម ។ សាខា​កាំកុង​ត្រូល​ខេត្តឧត្តរ​មានជ័យ ​ក៏​បាន​ណែនាំ​អាជីវ​ករ​អោយ​យល់​ដឹង​ពី​សុវត្ថិភាព​ម្ហូប​អាហារ​ផង​ដែរ។

ប្រភព៖ ហ្វេសប៊ុក
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial