សមាជិក​ក្រុម​ BIGBANG គ្រោង​នឹង​ចូល​បំរើ​កងទ័ព​នៅ​ឆ្នាំ​ក្រោយ​

វា​ជា​ពេល​វេលា​ដែល​នៅ​ក្នុង​ជីវិត​របស់​ពួក​គេ​ សមាជិក​ក្រុម​ BIGBANG ត្រូវ​បាន​ប្រឈម​មុខ​ និង​ការ​ចាំ​បាច់​រយះ​ពេល​ ២​ ឆ្នាំ​នៅ​ការ​ហ្វឹក​វើន​ក្នុង​ជួរ​កង​ទ័ព​។​ នៅ​ក្នុង​វគ្គ​ថ្មី​នៃ​ “Livin’ The Double Life” , Taeyang បាន​ជួប​ជា​មួយ​ Daesung និង Seungri ជា​លើក​ដំ​បូង​ក្នុង​រយះ​ពេល​ ៦​ ខែ​។​ ដោយ​សារ​សមាជិក​ម្នាក់ៗ​រវល់​ជាមួយ​កាល​វិភាគ​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​ ការ​ជួប​ជុំ​នេះ​គឺ​ជា​ការ​ជួប​ជុំ​ស្វាគមន៏​ប៉ុន្តែ​ការ​សន្ននា​យ៉ាង​ឆាប់​រហ័ស​បាន​ក្លាយ​ទៅ​ជា​បញ្ហា​សំខាន់​។

វា​បាន​ចាប់​ផ្ដើម​ជាមួយ​ Daesung និង​ Taeyang និយាយ​អំពី​ Lee Chan Hyuk​​ ជា​អ្នក​តន្រ្តី​ AKDONG ដែល​បាន​ចុះ​ឈ្មោះ​នៅ​ដើម​ឆ្នាំ​នេះ​។​ ក្រោយ​ពី​បាន​អស់​សំណើច​ចំពោះ​ឯកសណ្ឋាន​របស់​ Lee Chan Hyuk​។​ Daesung បាន​និយាយ​ថា​គាត់​គ្រោង​និង​ចូល​រួម​ក្នុង​ឆ្នាំ​ក្រោយ​ហើយ​ Taeyang បាន​ឆ្លើយ​តប​ថា​ពួក​គេ​គួរ​តែ​ចូល​រួម​ជា​មួយ​គ្នា​។

ពួក​គេ​បាន​បង្ហាញ​ការ​ភ័យ​របស់​ពួក​គេ​អំពិ​ប្រធាប​បទ​នេះ​។ ខណះ​ពេល​ដែល​ Daesung និង​ Taeyang ច្រៀង​បទ​ភ្លេង​​, Seungri​ ខាំ​ក្រចក​របស់​គាត់​និង​បន្ត​ការ​ផឹក​ទឹក​និង​ញញឹម​ដែល​មិន​មានសកម្មភាព​​អ្វី​ពិសេស​។ វា​ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា​ Daesung មាន​អាយុ​ ២៩ឆ្នាំ​ ដែល​ Taeyang និង​ G-Dragon មាន​អាយុ​ ៣០​ឆ្នាំ​នឹង​ចូល​បំរើ​ការងារ​កងទ័ព​នៅ​ចុង​ឆ្នាំ​ក្រោយ​។

ប្រភព​ ៖ KOREABOO

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial