Coutinho ត្រៀម​ទៅ​កើប​លុយ​វាល់​លាន​នៅ​ Barcelona

ក្រុម​​អ្នក​មាន​បុណ្យ​ Barcelona នឹង​ផ្ដល់​​ឲ្យ​​ Philippe Coutinho នូវ​​កុងត្រា​មួយ​ដែល​មាន​​តម្លៃ​ ១៤ លាន​អឺរ៉ូ​ដែល​ស្មើ​នឹង​ប្រមាណ​ជា​ ១៦.៦ លាន​ដុល្លារ​ក្នុង​មួយ​រដូវកាល​​ ប្រសិន​បើ​ពួក​គេ​បញ្ចុះ​បញ្ចូល​ក្រុម​ហង្ស​ក្រហម​ Liverpool ឲ្យ​លក់​ខ្សែ​បម្រើ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​​បាន​សម្រេច​។ កាសែត​ Sport បាន​រាយការណ៍​។

Liverpool បាន​ច្រាន​ចោល​​សំណើ​​របស់​ Barcelona ក្នុង​ការ​សុំ​ចុះ​ហត្ថលេខា​ទិញ​ Coutinho ច្រើន​លើក​ច្រើន​​សារ​រួច​មក​ហើយ ​​អំឡុង​​រដូវកាល​ដោះដូរ​កីឡាករ​​កាល​ពី​រដូវក្ដៅ​​កន្លង​ទៅ។

ប៉ុន្តែ​ Barcelona មិន​បាន​បោះ​បង់​ចោល​​នូវ​គំនិត​ចង់​បាន​ Coutinho ឡើយ​ ខណៈ​ដែល​មាន​សេចក្ដី​រាយការណ៍​មួយ​ចំនួន​បាន​បង្ហើប​ថា​ក្រុម​នៃ​លីក​​កំពូល​របស់​អេស្ប៉ាញ​មួយ​នេះ​​​នឹង​ជះ​លុយ​ ១៥០​ លាន​អឺរ៉ូ​​ស្នើ​​ទៅ​ Liverpool ដើម្បី​សុំ​ចុះ​ហត្ថលេខា​ទិញ​​ខ្សែបម្រើ​រូប​នេះ​នៅ​ខែ​មករា​ខាង​មុខ​។

ទន្ទឹម​នឹង​ការ​​តាម​ប្រមាញ់​ Coutinho, Barcelona ក៏​ទំនង​ជា​នឹង​វាយ​ចេញ​កីឡាករ​របស់​ពួក​គេ​​មួយ​ចំនួន​​​​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ ដែល​​​ក្នុង​នោះ​​រួម​បញ្ចូល​ទាំង​​​​កីឡាករ​ Arda Turan ផង​ដែរ​។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial