រឿងទាំង ១០ យ៉ាងដែលអ្នកមិនធ្លាប់ដឹង អំពីការខូចចិត្តនឹងបំផ្លាញរាងកាយអ្នក

គ្មាននរណាម្នាក់ចង់ខូចចិត្តនោះទេ។ ប៉ុន្តែអារម្មណ៍ខូចចិត្តមួយនេះគឺជៀសមិនផុតនោះទេ។ មនុស្សភាគច្រើនខូចចិត្តដោយសារតែស្នេហា ជាជាងរឿងអ្វីផ្សេង។ ជំងឺស្នេហានេះអាចធ្វើអោយមនុស្សស្លាប់បន្តិចម្តងៗ, វាជាជំងឺដែលគ្មានថ្នាំព្យាបាល ហើយកាច់សាហាវជាងជំងឺនាៗ។ ខាងក្រោមនេះជាអ្វីដែលអ្នកមិនធ្លាប់ដឹងអំពីការខូចចិត្ត ដែលមានឥទ្ធិពលទៅលើរាងកាយរបស់អ្នក៖

១. អ្នកនឹងទទួលរងការឈឺចាប់ផ្នែករាងកាយ
ជាទូទៅបន្ទាប់ពីខូចចិត្ត អ្នកនឹងទទួលរងការឈឺចាប់ត្រង់ផ្នែករាងកាយដូចជា ឈឺក្បាល, ឈឺពោះ, ឈឺពើតផ្សារត្រង់បេះដូងជាដើម។ អ្នកមានអារម្មណ៍ឈឺចាប់ផ្នែករាងកាយដោយសារតែរាងកាយរបស់អ្នក ត្រូវបង្ខំអោយទ្រនឹងទំងន់នៃការខូចចិត្ត។ ហើយភាពតានតឹងផ្លូវចិត្ត និងអារម្មណ៍ដែលអ្នកកំពុងមានបង្ហាញយឺតៗនៅក្នុងរាងកាយ តាមរយៈការឈឺចាប់ទាំងនេះ។

២. កំរិតនៃស្ត្រេសនឹងត្រូវកើនឡើង
ស្ត្រេសគឺមិនល្អសម្រាប់រាងកាយនោះទេ។ ខណៈពេលដែលអ្នកខូចចិត្ត វានឹងដាក់បន្ទុកទៅលើអារម្មណ៍របស់អ្នក, ធ្វើអោយអ្នកមានអារម្មណ៍ស្មុគស្មាញ និង ច្របូកច្របល់។

៣. បាត់បង់ការចង់ញុំាអាហារ រឺញុំាខុសធម្មតា
មនុស្សមួយចំនួននៅពេលដែលខូចចិត្ត វាធ្វើអោយប៉ះពាល់ដល់អារម្មណ៍ជាខ្លាំង ដែលធ្វើអោយអ្នកបាយមិននឹក ទឹកមិនស្រេក ហើយធ្លាក់ខ្លួនស្គមរីងរៃ។ ផ្ទុយទៅវិញក៏មានមនុស្សមួយចំនួនអោយតែមានអារម្មណ៍ឈឺចាប់ គឺតែងតែនឹកដល់របស់ញុំា ដើម្បីបញ្ចេញកំហឹង រឺបំបាត់ការឈឺចាប់។ វាធ្វើអោយឡើងទំងន់ខ្លាំងដោយមិនដឹងខ្លួន។

៤. អ្នកនឹងទទួលរងនៅទុក្ខព្រួយធ្ងន់ធ្ងរ
ពេលខ្លះវាចាប់ផ្តើមពីការខូចចិត្តធម្មតាៗ ទៅជាការខូចចិត្តចូលធ្ងន់ធ្ងរ។ នៅពេលដែលអ្នកមិនអាចក្រោកចេញពីអារម្មណ៍មួយនោះបាន វានឹងធ្វើអោយអ្នកកាន់តែទុក្ខព្រួយខ្លាំងឡើងៗ រហូតក្លាយទៅជាទុក្ខព្រួយរុំារ៉ៃ, ដែលគេហៅថាខាងក្នុងស្លាប់បាត់ទាំងស្រុង។

៥. អ្នកមិនអាចផ្តោតទៅលើអ្វីៗផ្សេងបាន
ដោយសារតែអារម្មណ៍របស់អ្នកត្រូវបានឃុំឃាំងដោយអារម្មណ៍ខូចចិត្ត ធ្វើអោយអ្នកបាត់បង់ការផ្តោតទៅលើការងារ រឺអ្វីៗផ្សេងទៀត។

៦. បេះដូងរបស់អ្នកមានការថយចុះ
នៅពេលដែលអ្នកខូចចិត្តខ្លាំង សម្ពាធឈាម ក៏ដូចជាបេះដូងនឹងមានការថយចុះ។ មុខងាររបស់បេះដូងក៏ធ្វើការខុសប្រក្រតី ហើយដើរយឺតជាងធម្មតា។

៧. ដេកមិនលក់
ការខូចចិត្តមានឥទ្ធិពលទៅលើអារម្មណ៍ ដែលជាហេតុធ្វើអោយអ្នកមិនអាចគេងលក់។ មានមនុស្សជាច្រើនតែងតែជួបប្រទះនឹងការគេងមិនលក់ដោយសារតែអារម្មណ៍ឈឺផ្សារ រឺខូចចិត្តដោយសារស្នេហា។

៨. មានអារម្មណ៍ថាត្រូវការភាពស្ងប់ស្ងាត់ចង់នៅម្នាក់ឯង
មនុស្សជាច្រើននៅពេលដែលឈឺចាប់, តែងតែមានអារម្មណ៍ថាចង់នៅតែឯង។ ដោយសារតែនៅម្នាក់ឯងអាចធ្វើអោយអ្នកមានអារម្មណ៍ថាងាយស្រួលជាងមានមនុស្សជុំវិញខ្លួន។ មួយវិញទៀត, អ្នកពិតជាមិនចង់អោយអ្នកណាមើលឃើញនូវការឈឺចាប់របស់អ្នក។

៩. ប្រព័ន្ធការពាររាងកាយចុះខ្សោយ
នៅពេលដែលអារម្មណ៍ក្តោបក្តាប់ខ្លួនអ្នក នោះមុខងាររាងកាយក៏ថយចុះ។ ជារឿយៗអ្នកតែងតែមើលឃើញថាមនុស្សដែលខូចចិត្តនឹងធ្លាក់ខ្លួនឈឺធ្ងន់ រឺឈឺរុំារ៉ៃ ដែលគ្មានអ្វីអាចព្យាបាលបាន។ ជាពិសេសមនុស្សទាំងនេះងាយនឹងឆ្លងជំងឺផ្សេងៗទៀតផង។

១០. ជ្រុះសក់
ដូចពោលខាងដើមអញ្ចឹងថាខូចចិត្តធ្វើអោយអ្នកស្ត្រេស ហើយស្ត្រេសនេះជាចំណែកមួយដែលធ្វើអោយសក់ជ្រុះ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial