សំលេង​​ខ្មោចបាន​លេច​ឡើង​​ក្នុង​អំ​ឡុង​ពេល​ការ​ផ្សាយ​​​កម្ម​វិធី​វិទ្យុ​កូរ៉េ​

នៅ​ក្នុង​កម្មវិធី​វិទ្យុ​ដ៏​មាន​ប្រជា​ប្រិយ​ភាព​មួយ​ “2PM Date” ដែល​បាន​រៀប​ចំ​ដោយ​ Park Kyung Lim ។ភ្ញៀវ​​ម្នាក់​ដែល​មិន​បាន​អញ្ជើញ​បាន​បង្ហាញ​ខ្លួនជាភ្ញៀវ​កិត្តិយស​អោយ​មាន​ភាព​ភ្ញាក់​ផ្អើល​​ទៅ​និង​ភាព​ភ័យ​រន្ធត់​និង​រីក​រាយ​នៃ​អ្នក​រាល់​គ្នា​ដែល​មាន​វត្ត​មាន​នៅ​ទី​នោះ​។

ក្នុង​អំឡុង​ពេល​កំពុង​ធ្វើ​ការ​ផ្សាយ​ ភ្ញៀវ​កិត្តិយស​ Park Gun Hyung  បាន​ចាប់​ផ្ដើម​ច្រៀង​បទ​ចម្រៀង​ប៉ុន្តែ​នៅ​ពេល​គាត់​កំពុង​ច្រៀង​, សំលេង​ស្រី​ម្នាក់​បាន​ច្រៀង​រួម​ជា​មួយ​គាត់​រយះ​ពេល​ពីរបី​វិនាទី​។​ នៅ​ពេល​សំ​លេង​បាន​សញ្ឈប់​លោក​ Park Gun Hyun បាន​​ឈប់​ច្រៀង​ហើយ​មើល​ជុំ​វិញ​ដើម្បី​សួរ​ថា​តើ​មាន​នរណា​ម្នាក់​បាន​ច្រៀង​ជា​មួយ​ដែរ​ទេ?​

ភ្ញៀវ​ស្រី​ និង​ DJ Park Kyung Lim បាន​ឆ្លើយ​ទាំង​ភ័យ​ខ្លាច​ថា​ពួក​គេ​មិន​បាន​ច្រៀង​នោះ​ទេ​។នេះ​គឺ​ជា​ពេល​ដែល​ពួក​គេ​ដឹង​ថា​មាន​វត្តមាន​នរណា​ម្នាក់​អាថ៍​កំ​បាំង​ដែល​បាន​ច្រៀង​ជា​មួយ​ Park Gun Hyung។ថ្វី​ត្បិត​តែ​ភ័យ​ខ្លាច​ក៏​ដោយ​ក៏​ DJ និង​ភ្ញៀវ​ត្រូវ​បាន​រីក​រាយ​ដោយ​ភ្ញៀវ​​កិត្តិយស​​ក្នុង​ពេល​តែ​មួយនោះ​​និយាយ​ថា​ដោយ​សារ​តែ​ទេវ​កថា​នៅ​តាម​ទី​ក្រុង​ថា​ប្រសិន​បើ​ខ្មោច​លេច​ឡើង​ក្នុង​អំឡុង​ពេល​ថតឬ​ថត​ចម្លង​កម្មវិធី​នេះ​តែង​តែ​ទទួល​បាន​ប្រ​ជា​ប្រិយ​ភាព​ និង​ភាព​ជោគ​ជ័យ។​​

ប្រភព​ ៖ KOREABOO

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial