កម្រង​សម្ដី​ដ៏​មុត​ស្រួច​ទាំង ៦ ឃ្លា របស់​កីឡាករ Neymar

បន្ទាប់​ពី​ស្គាល់ Ronaldo និង Messi ហើយ​នោះ អ្នក​ទាំង​អស់​គ្នា គួរ​ស្គាល់​កីឡាករ​ឆ្នើម​ម្នាក់​ទៀត ដែល​វិវត្តន៍​ខ្លួន​ពី​កីឡាករ​លេង​នៅ​ក្លឹប​តូច​មួយ​នៃ​​ប្រទេស​ប្រេស៊ីល មក​លេង​នៅ​លើក​កំពូល​របស់​អេស្ប៉ាញ ហើយ​ក៏​បន្ត​ទៅ​លីក​កំពូល​របស់​បារាំង ជា​មួយ​នឹង​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់​ទាត់ គឺ 222 លានអឺរ៉ូ។

ម្នាក់​នោះ គឺ​ Neymar ឬ Neymar Jr ដែល​ជា​កីឡាករ​បាល់​ទាត់ សញ្ជាតិ​ប្រេស៊ីល ដែល​មាន​តួនាទី​ជា​ខ្សែប្រយុទ្ធ។ ពេល​នេះ គាត់​លេង​នៅ Paris Saint-Germain ដែល​ស្ថិត​នៅ​ក្នុង​លីក​កំពូល​របស់​បារាំង។

ក្រៅ​ពី​ការ​លេង​បាល់​ដ៏​អស្ចារ្យ​នោះ Neymar ក៏​មាន​ទ្រឹស្តី​ល្អៗ​ជា​ច្រើន ដែល​យើង​ទាំង​អស់​គ្នា​គួរ​អាន និង​រៀន​សូត្រ​តាម​ផង​ដែរ។

១. ជើង​របស់​ខ្ញុំ បើ​និយាយ​ចំពោះ​​កីឡាករ​បាល់​ទាត់​វិញ គឺ​វា​ស្រស់​ស្អាត​ខ្លាំង​ណាស់។
២. ខ្ញុំ​​ជា​បុគ្គល​ដែល​តែងតែ​ចង់​ផ្ដល់​នូវ​អ្វី​ដែល​ច្រើន​បំផុត។
៣. ខ្ញុំ​ត្រូវ​តែ​រីករាយ​គ្រប់​ពេល។

៤. គ្មាន​​សម្ពាធ​អ្វី​មួយ​នោះ​ទេ នៅ​ពេល​ដែល​អ្នក​កំពុង​បង្កើត​ក្តី​សុបិន​មួយ ឲ្យ​ក្លាយ​ជា​ការ​ពិត។
៥. ក្ដី​ស្រមៃ​របស់​ខ្ញុំ គឺ​ចង់​ដូច​ជា Ronaldo (ប្រេស៊ីល) និង Ronaldinho។
៦. ពេល​នេះ យើង​កំពុង​រស់​នៅ​ក្នុង​បច្ចុប្បន្ន​កាល។ យើង​ត្រូវ​រីករាយ នូវ​អ្វី​ដែល​យើង​បាន​ធ្វើ។

ប្រភព៖ បរទេស
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial