មេរៀន​ទាំង 5 ដ៏​មាន​ឥទ្ធិពល​បំផុត សម្រាប់​ជីវិត ដែល​អ្នក​គួរ​អាន…

មនុស្ស​ភាគ​ច្រើន ពេល​ខ្លះ​មើល​រំលង​មេរៀន​ដ៏​សំខាន់​បំផុត នៅ​ក្នុង​ជីវិត ហើយ​បែរ​ជា​មក​អង្គុយ​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​ជីវិត​របស់​គេ ហាក់​ដូចជា យ៉ាប់​យ៉ឺន​ខ្លាំង​ម្ល៉េះ? តាម​ពិត​ទៅ មាន​មេរៀន​ជីវិត​មួយ​ចំនួន ដែល​អាច​ជួយ​មនុស្ស​ឲ្យ​រស់​នៅ​ក្នុង​ភាព​រីករាយ និង​សុភមង្គល​បាន។

1. ការ​ព្រួយ​បារម្ភ​កាន់​តែ​តិច ការ​សប្បាយ​ចិត្ត​កាន់​តែ​ច្រើន៖ អ្នក​មិន​គួរ​ព្យាយាម ដើម្បី​ផ្គាប់​ចិត្ដ​អ្នក​ដទៃ ឬ​នរណា​ម្នាក់​ឡើយ។ បើ​អ្នក​ចង់​ឲ្យ​ខ្លួន​ឯង​សប្បាយ​ចិត្ត គួរ​រស់​នៅ​ជា​មួយ​អ្វី​ដែល​ខ្លួន​ពេញ​ចិត្ត និង​កុំ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ពេក។

2. បង្ហាញ​ការ​ដឹង​គុណ៖ ដឹង​គុណ​ចំពោះ​អ្នក​ទាំង​ឡាយ​ណា​ដែល​ធ្វើ​គុណ​មក​លើ​អ្នក។ នេះ​មិន​មែន​ជា​ការ​តប​ស្នង ឬ​ដូច​ជា​ការ​សង​លុយ​ទេ តែ​វា​បង្ហាញ​ថា យើង​គឺ​ជា​មនុស្ស​ម្នាក់​ដែល​គួរ​ឲ្យ​អ្នក​ដទៃ​ស្រឡាញ់​រាប់​អាន។

3. សកម្មភាព ច្រើន​ជាង​ការ​និយាយ៖ ចូរ​ធ្វើ​សកម្មភាព​ឲ្យ​បាន​ច្រើន​ជាង​ការ​និយាយ ព្រោះ​មនុស្ស​ដែល​និយាយ​បាន​តែ​មាត់ មិន​មែន​ជា​មនុស្ស​ដែល​ធ្វើ​ឲ្យ​ជីវិត​ខ្លួន​ឯង​ប្រសើរ​ឡើង​នោះ​ទេ។

4. ខំ​ប្រឹង​ធ្វើ​ការ តែ​ជា​ការងារ​ដែល​មិន​ពិបាក​ខ្លាំង​ពេក៖ យើង​បាន​ដឹង​ហើយ​ថា សុភាព គឺ​មាន​តម្លៃ​ណាស់។ ដូច្នេះ​ទន្ទឹម​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​ងារ​នោះ អ្នកទាំង​អស់​គ្នា គួរ​តែ​គិត​ពី​សុខភាព​របស់​ខ្លួន​ឯង​ផង។ សូម​ពិចារណា​ពាក្យ​មួយ​ឃ្លា​ដែល​បាន​លើក​ឡើង​ថា “ដេក​តិច ធ្វើ​ការ​ច្រើន រស់​មិន​បាន​យូរ”។

5. ចាត់​ទុក​ការ​បរាជ័យ គឺ​ជា​មេរៀន៖ បរាជ័យ គឺ​ជា​រណ្ដៅ​មួយ​ដែល​អូស​មនុស្ស ទៅ​កាន់​សេចក្ដី​អស់​សង្ឃឹម។ ដូច្នេះ រាល់​ការ​បរាជ័យ អ្នក​ទាំងអស់​គ្នា​គួរ​តែ​បង្កើន សេចក្ដី​ក្លាហាន និង​លើក​ទឹក​ចិត្ត​ខ្លួន​ឯង ដើម្បី​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។

ប្រភព៖ បរទេស
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial