Ronaldo កំពុង​ស្ថិត​ក្នុង​ស្ថិតិ​កីឡាករ ដែល​ស៊ុត​បាល់​អន់​បំផុត

មួយ​រយៈ​កាល​ចុង​ក្រោយ​នេះ CR7 ហាក់​ដូចជា​ធ្លាក់​ជើង​យ៉ាង​ខ្លាំង ហើយ​កីឡាករ​ជា​ច្រើន​ក្នុង​ក្រុម​របស់​គាត់ ក៏​កំពុង​មាន​របួស​ច្រើន​ផង​ដែរ។ ពេល​នេះ Ronaldo ក៏​ស្ថិត​ក្នុង​​ស្ថិតិ​ជា​កីឡាករ​ដែល​ស៊ុត​បាល់​អន់​បំផុត ក្នុង​លីក​កំពូល​ទាំង ៥ នៅ​អ៊ឺរ៉ុប​ទៀត​ផង។

រដូវ​កាលថ្មី​នេះ Cristiano Ronaldo រក​​បាន​ត្រឹមតែ​ ១ ​គ្រាប់ ​ក្នុង​ការ​ស៊ុត​ ​៥៥ ​លើក​​នៅ La Liga តែ​ប៉ុណ្ណោះ​ ខណៈ​ពេល​ដែល គាត់​លេង​បាន​យ៉ាង​ល្អ នៅ​ក្នុង​ពាន​រង្វាន់ UCL ដោយ​រក​បាន​គ្រាប់​បាល់ ៨ គ្រាប់ ក្នុង ៥ ប្រកួត។

ប្រភព៖ Dailymail
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial