មនុស្សស្រីបន្ទាប់​ពី​ជួប​ការឈឺ​ចាប់​ហើយ ជីវិត​នាង​នឹង​ប្តូរ​ជា​មនុស្សថ្មី!!!

ជា​ការ​ពិត​ណាស់ នៅ​ក្នុង​ជីវិត​នៃ​មនុស្សស្រី​ទាំង​អស់​នាង​តែង​តែ​ប្រាថ្នា ក្នុង​មួយ​ឆាក​ជីវិត គឺ​សូម​ជួប​តែ​ស្នេហា​ពិត មិន​បោក​ប្រាស់។ ហើយ​ជា​ពិសេស​ទៀត​នោះ បើ​នាង​បាន​ភ្លក្ស​រសជាតិ​ការ​ឈឺចាប់​ដោយសារ​ស្នេហា​ហើយ នាង​នឹង​ផ្លាស់ប្តូរ​ខ្លួន​ឯង​ជា​មនុស្ស​ថ្មី​ផ្សេង​ខុស​កាល​ពីមុន។

ការ​ឈឺ​ចាប់​សម្រាប់​មនុស្សស្រី គឺ​ជា​ភាព​សោកសៅ​ដ៏​លំបាក ក្នុង​ការ​បង្ហាញ​ឱ្យ​ពិភព​លោក​ឃើញ​ណាស់ ព្រោះ​គ្រប់​ពេល​ត្រូវ​ឱប​ក្តីទុក្ខ ការ​ខកចិត្ត ជាមួយ​រឿង​ស្មាន​មិន​ដល់ ការ​កុហក​បោក​ប្រាស់ ការ​ទទួល​រងនូវ​ពាក្យ​សម្តី​គំរោះគំរើយ។ តែ​បន្ទាប់​ពី​នាង​បាន​ស្គាល់​នូវ​វិបត្តិ​ទាំង​នោះ​ហើយ នាង​នឹង​ចាប់ផ្តើម​ផ្លាស់​ប្តូរ​ខ្លួន​ឯង ជា​មនុស្ស​ថ្មី ដែល​ជួន​កាល​ធ្លាប់តែ​ជា​មនុស្ស​រីករាយ ក៏​ប្រែ​ទៅ​ជា​មនុស្ស​រុក្ខជាតិ​មិន​ចេញ​ស្តី ជួន​កាល​ដោយ​សារ​តែ​ឈឺ​ចាប់​គ្រប់គ្រាន់​នាង​ក៏​ប្រែ​ជីវិត ទៅ​ជា​មនុស្ស​រីករាយ ឈប់​គិត ឈប់​ខ្វល់​ជា​មួយ​រឿង​ដែល​កន្លង រឿង​ដែល​ធ្វើ​ឱ្យ​នាង​ឈឺ។

នាង​នឹង​កែប្រែ​ខ្លួនឯង​សម្រាប់​ខ្លួន​ឯង ធ្វើតាម​អ្វី​ដែល​ខ្លួន​ឯង​ចង់ លែង​ឃាត់​ឃាំង​ខ្លួន​ឯង​សម្រាប់​នរណា​ទាំង​អស់ មិនតែ​ប៉ុណ្ណោះ ពេល​ខ្លះ​ទៀត នាង​ក៏​សម្រេច​ចិត្ត នៅ​ម្នាក់ឯង​មួយ​រយៈ ប្រើ​ជីវិត​នៅ​លីវ​ឱ្យ​យូរ​សម្រាប់​សម្រស់​ជីវិត និង​ភាព​សប្បាយ​ចិត្ត​ជាមួយ​សេរីភាព​តាម​បែប​មនុស្ស​ស្រី។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial