ភាព​ស្មោះត្រង់​របស់​មនុស្សប្រុស និង​មនុស្សស្រី​នឹង​ស្តែង​ឱ្យ​ឃើញ​នៅ​ក្នុង​ស្ថានភាព​បែប​នេះ!!!

ជា​ការ​ពិត​យើង​មិន​អាច​យក​ឧបករណ៍​ណា​មួយ ដើម្បី​វាស់​ឱ្យ​ដឹង​ពី​កម្រិត​នៃ​ភាព​ស្មោះ​ត្រង់ នៅ​ក្នុង​ចិត្ត​របស់​មនុស្ស​នោះ​ទេ។

ជាទូទៅ​ទាំង​មនុស្សប្រុស​ទាំង​មនុស្សស្រី យើង​ក៏​មិន​អាច​និយាយ​ថា មនុស្ស​ប្រុស​ស្មោះ​ជាង​មនុស្សស្រី ឬ​មនុស្សស្រី​ស្មោះ​ជាង​មនុស្ស​ប្រុស​បាន​ដែរ ព្រោះស្រី និង​ប្រុស គឺ​ជា​មនុស្ស​ផ្សេងៗ​ពី​គ្នា ហើយ​មនុស្ស​ស្រី​ទាំង​អស់ ក៏មាន​ចិត្ត​គំនិត​មិន​ដូចគ្នា រីឯ​បុរស​ក៏​ដូច្នេះ​ដែរ។ តែ​គេ​អាច​កត់​សម្គាស់​ឃើញ​ថា ភាព​ស្មោះត្រង់​របស់​មនុស្សប្រុស និង​មនុស្សស្រី​នឹង​ស្តែង​ឡើង​នៅ​ក្នុង​ស្ថានភាព​ដូច​ខាង​ក្រោម​នេះ៖

ភាព​ស្មោះត្រង់​របស់​មនុស្សស្រី​មើល​ឃើញ​ច្បាស់​បំផុត នៅ​ពេល​ដែល​បុរស​ម្នាក់​គ្មាន​អ្វីសោះ គឺ​សំដៅ​ទៅ​លើ​ទ្រព្យ​សម្បត្តិ មាស​ប្រាក់ លុយ ឡាន ផ្ទះធំ​ទ្រនំ​ខ្ពស់ បុណ្យ​សក្តិ ​កិត្តិយស​ជា​ដើម ប៉ុន្តែ​នាង​នៅ​តែ​ដាក់ចិត្ត​ស្រឡាញ់​បុរស​ម្នាក់​នោះ ដដែល​គ្មាន​ថ្ងៃប្រែ។

ភាព​ស្មោះត្រង់​របស់​មនុស្សប្រុស​ឃើញ​ច្បាស់​បំផុត នៅ​ពេល​ដែល​បុរស​ម្នាក់​នោះ មាន​អ្វីគ្រប់​យ៉ាង តែ​គាត់​នៅ​តែ​មិន​បាន​ផ្លាស់​ប្តូរ​ទម្លាប់ ចិត្ត​គំនិត បេះដូង​របស់​គាត់​ពី​នារី​ដែល​គាត់​ធ្លាប់​ស្រឡាញ់ គាត់​នៅតែ​ចង់​ក្បែរ​នាង​ដោយ​មិន​ជិន​ណាយ​ទោះ​គាត់​មាន​លុយ ទ្រព្យ​សម្បត្តិ​បុណ្យ​សក្តិ​យ៉ាង​ណា​ក៏​គាត់ នៅ​តែ​រក្សាភាព​ជា​គាត់​ដដែល នៅ​តែ​ចាំ​គ្រាហ៍​ស្នេហ៍​រវាង​គាត់ និង​នាង។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial