ក្រុម​ហ៊ុន Samsung បាន​បង្ហាញ​ទូរស័ព្ទ​តម្លៃ​ខ្ពស់​​ថ្មី ថ្លៃ​ជាង​ Galaxy S8 ទៀត​

ក្រុម​ហ៊ុន Samsung បាន​បង្ហាញ​ទូរស័ព្ទ​តម្លៃ​ខ្ពស់​​ថ្មី​ដែល​ជា Samsung W2018 ក្នុងអំឡុង​ពេល​ព្រឹត្តិការណ៍​ចាប់​ផ្តើម​នៅ​ក្នុង​ប្រទេស​ចិន​នា​ពេល​បច្ចុប្បន្ន​នេះ​ដូច​ដែល​បានរាយ​ការណ៍​ជា​លើក​ដំបូង​ដោយ​ក្រុម​ហ៊ុន GizmoChina ។ ភាគ​ច្រើន​នៃលក្ខណៈ​ពិសេសរបស់ W2018 គឺ​ដូច​គ្នានឹង S8 និង Note 8 ជា​មួយនឹង​ការលើក​លែងមួយ​គឺ Camera Len។

W2018 គឺ​ជា​ការអាប់​ដែត​​ចុងក្រោយបំផុត​នៃ​ត្រកូល​ W របស់ក្រុមហ៊ុន Samsung ដែលត្រូវបាន​គេអាប់​ដែត​ជារៀងរាល់ឆ្នាំ។ វាក៏​ជាខួបលើក​ទី 10 នៃស៊េរី W ដែល​នៅ​តែ​មានប្រជាប្រិយភាព​នៅអាស៊ី។ វាមាន​តម្លៃខ្ពស់​ជាងស្មាត​ហ្វូន Samsung ធម្មតា​ដូចជា S8 និង Note 8 ។

ក្រុម​ហ៊ុន Samsung បាន​អះ​អាង​ថា​កា​មេរ៉ា​ក្រោយ​ទំហំ 12 មេហ្គា​ភិច​សែល​រ ហើយ​កាមេរ៉ា​​របស់ W2018 អាច​ចាប់​​យក​រូបភាព​ស្រាល​ជា​មួយ​​ពន្លឺតិច​ជាង​ជំនាន់​មុខ​។ ចំពោះ​កាមេរ៉ា​ខាង​មុខ​មាន​ទំហំ 5 មេហ្គាភិច​សែល ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ ប្រតិបត្ដិការ​ Android Nougat ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial