ស្ងាត់ៗ Huawei ត្រៀម​ចេញ Huawei Nova 2S នៅ​សប្ដាហ៍​ក្រោយ

ក្រុម​ហ៊ុន Huawei បាន​ចាប់​ផ្តើម​ផ្ញើ​លិខិត​អញ្ជើញ​សម្រាប់​ព្រឹត្តិ​ការណ៍​ពិព័រ​ណ៍​ផលិត​ផលស្មាត​ហ្វូន​ជំនាន់​ថ្មី​​នៅ​សប្តាហ៍​ក្រោយ។ រូបភាពអញ្ជើញ​បានបញ្ជាក់​ថា ក្រុមហ៊ុន​ចិន​នេះ​នឹងបង្ហាញ​ខ្លួនជាផ្លូវ​ការនូវ Nova 2S នៅ​ក្នុងព្រឹត្តិការណ៍​ពិព័រ​ណ៍​ស្មាត​ហ្វូន​នៅ​ថ្ងៃទី 7ខែ​ ធ្នូ សប្ដាហ៍​ក្រោយ​នេះ​​។

បើ​យោង​តាម​ពត៌​មាន​​ក្រៅ​ស្រុក​បាន​អោយ​ដឹង​ថា Huawei Nova 2S​ ត្រូវ​បាន​បំពាក់​អេក្រង់​ទំហំ 18 អ៊ីញ ជា​មួយ​នឹង​គុណ​ភាព​បង្ហាញ FHD ចំណែក​ប្រព័ន្ធ​ដំណើរ​ការ​ប្រភេទ Kirin 960 SoC អម​ជា​មួយ​នឹង​ RAM ទំហំ  6GB ចំណែក​ឯ​ពត៌​មាន​លម្អិត​នោះ​ក្រុម​ហ៊ុន​មិន​ទាន់​បាន​បង្ហាញ​នៅ​ឡើយ​ទេ​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial