អ្នក​ប្រើប្រាស់ iPhone នៅ​ចក្រភព​អង់គ្លេស អាច​នឹង​ទទួល​បាន​ប្រាក់​សំណង​ជាង ៦ រយដុល្លារ ពី​ក្រុមហ៊ុន Google

អ្នក​ប្រើប្រាស់ iPhone នៅ​ក្នុង​ចក្រភព​អង់គ្លេស អាច​ទទួល​បាន​ប្រាក់​ចំណូល​រហូត​ដល់ 672 ដុល្លារ ពី Google ដែល​វា​ជាសំណង​លើ​ការ​រំលោភ​បំពាន​ឯកជនភាព​របស់​ពួក​គេ តាម​រយៈ​កម្មវិធី Safari នៅ​ចន្លោះ​ខែ​មិថុនាឆ្នាំ 2011 និង​ខែ​កុម្ភៈ ឆ្នាំ 2012 បើ​សិន​ជា​ពាក្យ​បណ្តឹង​ទាមទារ​សំណង​មួួយ​​បាន​សម្រេច។

ក្រុមហ៊ុន Google ត្រូវ​បាន​គេចោទ​ប្រកាន់​ពី​បទ​រំលោភ​ច្បាប់ នៅ​ក្នុង​ច្បាប់​ការពារ​ទិន្នន័យ របស់​ចក្រភព​អង់គ្លេស ក្នុង​ការ​រំលោភ​សេចក្ដី​ជឿទុក​ចិត្ត ជា​មួយ​នឹង​​ដំណើរ​​ការ Cookies លើ​ទូរស័ព្ទ iPhone ទោះ​បី​ជា​អ្នក​ប្រើប្រាស់ បាន​បិទ​មុខ​ងារ​នេះ នៅ​ក្នុង Safari ហើយ​ក៏​ដោយ។ លើស​ពី​នេះ​ទៅ​ទៀត Goolgle ក៏​បាន​តាម​ដាន​សកម្មភាព​របស់​អ្នក​ប្រើប្រាស់ ដោយ​ប្រើ​កម្មវិធី Safari ផង​ដែរ។

ប្រភព៖ T. Worm
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial