Juventus បាន​បង្រៀន​ Napoli ឲ្យ​​អាន​ពាក្យ​ «បរាជ័យ​»

ខ្សែ​ប្រយុទ្ធ​ Gonzalo Higuain បាន​ស៊ុត​បញ្ចូល​ទី​​អតីត​ក្រុម​របស់​គាត់​ ខណៈ​ដែល​ Juventus បញ្ចប់​កំណត់ត្រា​មិន​ស្គាល់​ពាក្យ​ថា​ចាញ់​របស់​ Napoli នៃ​ការ​ប្រកួត​ក្នុង​លីក​កំពូល​របស់​អ៊ីតាលី​ «Serie A» ។

Higuain ដែល​ទើប​​ទទួល​​ការ​វះកាត់​ដៃ​នោះ​បាន​បំប៉ើង​សំណាញ់​ទី​ Napoli បាន​សម្រេច​នៅ​នាទី​ទី​ ១២ ខណៈ​ដែល​ Napoli ខក​​ចិត្ត​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ​ Lorenzo Insigne ធ្វើ​ឲ្យ​ខក​ខាន​ឱកាស​ស៊ុត​បញ្ចូល​ទី​ Juventus វិញ​ច្រើន​​លើក​ច្រើន​សារ​។

Napoli ដែល​មិន​​បាន​ឈ្នះ​ពាន​ក្នុង​លីក​តាំង​ពី​ឆ្នាំ​ ១៩៩០ មួយ​នេះ​បាន​​​បង្ហាញ​នូវ​ទម្រង់​លេង​លេច​ធ្លោ​ខ្លាំង​នា​រដូវកាល​នេះ​ជាមួយ​នឹង​​ការ​ទទួល​បាន​ជ័យជម្នះ​ ១២ ប្រកួត​​ និង​ស្មើ​មួយ​ប្រកួត​ពី​ ១៤ ប្រកួត​ក្នុង​លីក​កន្លង​មក​។

ហើយ​ការ​​ចាញ់​ Juventus ដោយ​លទ្ធផល​ ១-០ នេះ​ដែរ​​គឺ​ជា​បរាជ័យ​​នៅ​ក្នុង​លីក​ប្រកួត​ដំបូង​របស់​ Napoli ដែល​ពេល​នេះ​កំពុង​ឈរ​លើ​​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ​ Serie A ។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ BBC Sport

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial