Conte ​សង្ស័យ​​ថា​មាន​​គេ​​ឃុបឃិត​គ្នា​​​ដើម្បី​ធ្វើបាប​ក្រុម​តោខៀវ​ Chelsea របស់​គាត់​

លោក​ Antonio Conte បាន​អះអាង​ថា​មាន​ការ​ឃុប​ឃិត​គ្នា​ទាក់ទង​នឹង​ការ​​​កំណត់​កាលវិភាគ​ប្រកួត​​​ដើម្បី​ធ្វើ​បាប​​ក្រុម​តោ​ខៀវ​ Chelsea របស់​គាត់​។

កន្លង​មក​គ្រូ​បង្វឹក​វ័យ​ ៤៨ ឆ្នាំ​រូប​នេះ​បាន​​​ចោទ​សួរ​ទាក់ទង​នឹង​ការ​ចែក​កាល​វិភាគ​ប្រកួត​របស់​ក្របខ័ណ្ឌ​ Premier League ជា​ពិសេស​គឺ​ភាព​ខុស​គ្នា​នៃ​​ពេល​វេលា​សម្រាក​រវាង​ក្រុម​របស់​គាត់​ និង​ក្រុម​គូ​ប្រកួត​។

ហើយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ Chelsea ត្រូវ​​ធ្វើ​ការ​​ប្រកួត​​​ជាមួយ​ Newcastle ខណៈ​ដែល​​ពួក​គេ​ទើប​តែ​​លេង​ជាមួយ​ Swansea ហើយ​​កាល​ពី​ម្សិលម្ង៉ៃ​។

“វា​ជា​​រឿង​​លំបាក​​ បើ​​ឲ្យ​គិត​ថា​នេះ​គឺ​ជា​រឿង​ចៃដន្យ​។​” Conte បាន​មាន​ប្រសាសន៍​។ “នេះ​គឺ​ជា​លើក​ទី​ ៤ ហើយ​។ ប្រសិន​បើ​នរណា​ម្នាក់​ចង់​លេង​​សើច​ជាមួយ​ខ្ញុំ​ គឺ​ខ្ញុំ​មិន​មែន​ជា​ឧបករណ៍​សម្រាប់​អ្នក​ឯង​លេង​សើច​នោះ​ទេ​។”

“ខ្ញុំ​មិន​ចង់​​បាន​ផល​ប្រយោជន៍​អី​នោះ​ទេ​។ ហើយ​ប្រសិន​បើ​យើង​ត្រូវ​លេង​​រៀង​រាល់​ ២ ថ្ងៃ​ម្ដង​ក៏​ខ្ញុំ​មិន​ខ្លាច​ដែរ​ ប៉ុន្តែ​យើង​ត្រូវ​ការ​​មាន​ពេល​សម្រាក​ដូច​គូ​ប្រកួត​របស់​យើង​ដែរ​ បន្ទាប់​មក​យើង​ចាំ​មើល​ថា​តើ​មាន​អ្វី​កើត​ឡើង​។” បុរស​សញ្ជាតិ​អ៊ីតាលី​រូប​នេះ​​បាន​បន្ថែម​។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ BBC Sport

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial