ពាក្យសំដីទាំង ៥ ដែលនារីៗចូលចិត្តនិយាយកុហកជាងគេ

ជាទូទៅនារីៗស្អប់បំផុត នៅពេលដែលបុរសដែលនាងស្រលាញ់កុហកនាង, ប៉ុន្តែជាក់ស្តែងនាងក៏ចូលចិត្តនិយាយកុហកដែរ។ ខាងក្រោមនេះគឺអ្វីដែលនារីៗ ចូលចិត្តនិយាយកុហកជាងគេ៖

១. អូនមិនដែលខ្វល់ពីរឿងអតីតកាលរបស់បងទេ
តែជាក់ស្តែងតែនាងសួរថា «តើអ្នកស្រលាញ់ ex របស់អ្នកខ្លាំងទេ? តើធ្លាប់គិតចង់រៀបការជាមួយនាងទេ?» អោយតែអ្នកហ៊ានឆ្លើយថា ប្រាប់តាមត្រង់ ធានាថានាងច្បាស់ជាខឹងអ្នកដាច់ក្បាលដាច់កន្ទុយមិនខានឡើយ។

២. អត់មានអីទេ
នេះគឺជាពាក្យផ្ទុយរបស់មនុស្សស្រី។ ប្រសិនបើនាងនិយាយថា «អត់អីទេ» ទាំងមុខញញឹមនោះ គ្រប់យ៉ាងមិនមែនអត់អីនោះទេ។

៣. អូនមិនខឹងទេ
កុំជឿពាក្យនេះអោយសោះ។ ប្រសិនបើអ្នកធ្វើរឿងខុសឆ្គងហើយ នាងនិយាយដូចធម្មតា គ្មានរឿងអ្វីនោះ តែអ្នកមិនលួងនាង រឺធ្វើរឿងអ្វីប៉ះប៉ូវទេ កំដៅក្នុងចិត្តនាងនឹងឡើងរហូតរកអ្វីមកពន្លត់មិនបាន។

៤. អត់ប្រច័ណ្ឌទេ
ពាក្យនេះមិនពិតទេ។ ស្រីណាមិនចេះប្រច័ណ្ឌ បើមិនចេះប្រច័ណ្ឌគឺនាងមិនស្រលាញ់អ្នកឡើយ។

៥. កុំបារម្ភអី, អូននឹងមិនយំទេ
រាល់ពេលនាងខឹងអ្នក ហើយអ្នកលួងលោមនាង។ ហើយនាងនិយាយថានាងនឹងមិនយំនោះទេ ការពិតទៅវាគឺជារឿងកុហកទាំងស្រុង។ ទោះបីជានៅមុខអ្នកនាងធ្វើដូចជារឹងមាំ មិនយំក៏ដោយ ប៉ុន្តែនៅក្រោយខ្នងអ្នកនាងយំរហូតទឹកភ្នែកក្លាយជាទន្លេជាមិនខានឡើយ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial