ព័រទុយហ្គាល់​​ និង​អេស្ប៉ាញ​ត្រូវ​ប៉ះ​គ្នា​នៅ​ World Cup ២០១៨

អេស្ប៉ាញ​ និង​ព័រទុយហ្គាល់​នឹង​ត្រូវ​ប៉ះ​គ្នា​នៅ​ឯ​ព្រឹត្តិការណ៍​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក ​”FIFA World Cup” ឆ្នាំ​ក្រោយ​​នៅ​ប្រទេស​រុស្ស៊ី​ បន្ទាប់​ពី​អ្នក​ជិត​ខាង​ទាំង​ ២ នេះ​ត្រូវ​​​បាន​ចាប់​ឆ្នោត​​នៅ​ក្នុង​ពូល​ជាមួយ​គ្នា​។

ដោយ​ឡែក​​ក្រុម​​អាល្លឺម៉ង់​ដែល​ជា​ក្រុម​ម្ចាស់​ជើង​ឯក​កាល​ពី​ឆ្នាំ​ ២០១៤ នោះ​បាន​ស្ថិត​នៅ​ក្នុង​ពូល​ F ជាមួយ​មិចស៊ីកូ​​, ស៊ុយអែត​ និង​កូរ៉េ​ខាង​ត្បូង​ និង​អាច​និយាយ​បាន​ថា​ជា​ពូល​មួយ​​ដែល​តានតឹង​ជាង​គេ​ផង​ក៏​ថា​បាន​។

ចំណែក​​អេស្ប៉ាញ​ក្រុម​ម្ចាស់​ជើង​ឯក​កាល​ពី​​ឆ្នាំ​ ២០១០ និង​ព័រទុយហ្គាល់​ក្រុម​ម្ចាស់​ជើង​ឯក​ពាន​ Euro ​​ឆ្នាំ​ ២០១៦ នោះ​គឺ​ស្ថិត​នៅ​ក្នុង​ពូល​ B ជាមួយ​​ម៉ារ៉ុក​ និង​អ៊ីរ៉ង់​។

ប្រេស៊ីល​ក្រុម​ម្ចាស់​ជើង​ឯក​​ប្រាំ​សម័យ​កាល​ស្ថិត​ក្នុង​ពូល​ E ជាមួយ​​ស្វីស​, កូស្ដារីកា​ និង​ស៊ែប៊ី​ ខណៈ​អាហ្សង់ទីន​នៅ​ពូល​ D ជាមួយ​អ៊ីស្លង់​, ក្រូអាត​ និង​នីហ្សេរីយ៉ា​។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ BBC Sport និង​ Telegraph

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial