CL​​ បាន​បង្ហាញ​ពី​អាថ៏កំបាំងដ៏​ស្រស់​ស្អាត​បំផុត​របស់​នាង​នៅ​លើ​កាមេរ៉ា​ផ្សាយ​ផ្ទាល់​​​

CL គ្រាន់​តែ​បង្ហាញ​ពី​អ្វី​ដែល​នាង​ធ្វើ​ដើម្បី​ធ្វើ​អោយ​ភ្នែក​របស់​នាង​មាន​ទំ​ហំ​ធំ​ជាង​ធម្មតា​ ។ដំ​បូង​នាង​បាន​ពន្យល់​ថា​ការ​តុប​តែង​មុខ​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត​នៃ​ជីវិត​របស់​នាង​។​

នៅ​ក្នុង​នោះ​វា​បាន​ធ្វើ​អោយ​នាង​អាច​ផ្លាស់​ប្តូរ​ពី​ “Chaerin” ទៅ​ “CL” ក្នុង​រយះ​ពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​។បន្ទាប់​មក​នាង​បាន​បង្ហាញ​ថា​នៅ​ពេល​នាង​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​នាង​បាន​ស្រាវ​ជ្រាវ​វិធី​ជា​ច្រើន​ដើម្បី​ធ្វើ​អោយ​ភ្នែក​របស់​នាង​មើល​ទៅ​ធំ​ជាង​មុន​។

បន្ទាប់​ពី​ការ​ស្រាវ​ជ្រាវ​ច្រើន​គាត់​បាន​រក​ឃើញ​ថា​ស្រទាប់​រោម​ភ្នែក​ក្លែង​ក្លាយ​ពីរ​ជាន់​បាន​ផ្ដល់​នូវ​រូប​រាង​ធំ​ជាង​មុន​។នៅ​ពេល​ដែល​រោម​ភ្នែក​របស់​នាង​ត្រូវ​បាន​បិទ​បាំង​នាង​បាន​ប្ដូរ​ទៅ​លើ​រោម​ភ្នែក​ ហើយ​បាន​ទាញ​ស្រទាប់​ជា​ច្រើន​ដើម្បី​ដាក់​បន្ថែម​លើ​ភ្នែក​របស់​នាង​។

មើល​ពី​របៀប​ដែល​នាង​បាន​តុប​តែង​ខ្លួន​នៅ​ក្នុង​វីដេអូ​ខាង​ក្រោម​!

ប្រភព​ ៖ KOREABOO 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial