បុរស​កំសត់​ម្នាក់ ខំ​តាម​រក​ប្រពន្ធ​តាំង​ពី​កំពង់​ស្ពឺ ដល់​បាត់ដំបង រហូត​ដល់​អស់​លុយ​ពី​ខ្លួន

ការ​រៀបការ​ជា​មួយ​គ្នា គឺ​កើត​ឡើង​ដោយ​សារ​ចិត្ត នឹង​ចិត្ត ហើយ​ក៏​មាន​ការ​ព្រមព្រៀង​គ្នា​ពី​ភាគី​ទាំង​សង​ខាង​ផងដែរ។ ទោះ​បី​ជា​យ៉ាង​នេះ​ក៏​ដោយ តែ​នៅ​ពេល​រៀប​ការ​ហើយ ក៏​អាច​មាន​គូស្នេហ៍​មួយ​ចំនួន នៅ​តែ​បែក​គ្នា​ដែរ។

ដោយ​ឡែក នៅ​ពេល​ថ្មីៗ​នេះ បុរស​កំសត់​ម្នាក់​ត្រូវ​បាន​ប្រពន្ធ​រត់​ចោល នៅ​ពេល​ចំណង​ស្នេហា​បាន​សាង​ឡើង​ដល់​​ពាក់​កណ្ដាល​ទី ដោយ​បង្កើត​បាន​កូន​​មួយ បន្ទាប់​ពី​ចាប់​ដៃ​គ្នា​ក្លាយ​ជា​ប្ដី​ប្រពន្ធ។

តាម​ប្រភព​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា គាត់​បាន​បាត់​ប្រពន្ធ ហើយ​តាម​រក​តាំង​ពី​កំពង់ស្ពឺ រហូត​ដល់​បាត់​ដំបង ជា​មួយ​នឹង​កូន​តូច​ដ៏​កំសត់ តែ​រក​មិន​ឃើញ។ ប្រពន្ធ​របស់​គាត់​បាន​បាត់​ចេញ​ពី​ផ្ទះ​អស់​រយៈ​ពេល ១០ ថ្ងៃ​មក​ហើយ។ ពេល​នេះ​ដែរ គាត់​ក៏​អស់​ប្រាក់​ពី​ខ្លួន និង​គ្មាន​អ្វី​ដើម្បី​ឲ្យ​កូន​បៅ​ឡើយ។

ប្រភព៖ ហ្វេសប៊ុក
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial