ខា​ល ថោះ ម្សាញ់ ម​មី ច នឹង​ទទួល​បាន​លាភ​ខ្ពស់ នៅ​ក្នុង​ខែ​នេះ!!!

សម្រាប់អ្នក​ដែល​កើត​ក្នុង​ឆ្នាំ​ទាំង ៣ ខាង​លើ ដែល​មាន​ឈ្មោះ​ថា ខាល ថោះ ម្សាញ់ មមី ច នឹង​អាច​ទទួល​បាន​លាភ​ខ្ពស់​នៅ​ចុង​ខែ​នេះ។ ចង់​ដឹង​ថា មាន​អ្វី​ខ្លះ​ទេ? សូម​អាន​ទាំង​អស់​គ្នា!!!

សម្រាប់​អ្នក​ឆ្នាំ​ខាល៖ មិន​មែន​ជា​រឿង​ធម្មតា​ឡើយ ព្រោះ​ថា នៅ​ក្នុង​ខែ​នេះ អ្នក​នឹង​អាច​ទទួល​បាន​លាភ​ធំ​ហួស​ពី​ការ​ស្មាន។ បើ​អ្នក​ព្យាយាម​កាន់​តែ​ខ្លាំង លទ្ធផល​ធំ នឹង​មក​កាន់​តែ​ច្រើន​ផង​ដែរ។

សម្រាប់​អ្នក​ឆ្នាំ​ថោះ៖ នៅ​ក្នុង​ខែ​នេះ អ្នក​នឹង​អាច​ទទួល​បាន​លទ្ធផល​ខ្ពស់​នៅ​ក្នុង​មុខ​របរ​រក​ស៊ី ឬ​ជំនួញ​ជួញ​ដូរ​ទាំង​ឡាយ ណា​មួយ​អ្នក​ក៏​ជា​មនុស្ស​ដែល​មាន​ភាព​ឆ្លាត​វៃ និង​ពូកែ​ដោះ​ស្រាយ​បញ្ហា​ទៀត​ផង។

សម្រាប់​អ្នក​ឆ្នាំ​ម្សាញ់៖ នៅ​ក្នុង​ខែ​នេះ ចំណូល​របស់​អ្នក​នឹង​អាច​កើន​ឡើង​ខ្ពស់​ហួស​ពី​ការ​រំពឹង​ទុក។ ការងារ​ទាំង​ឡាយ រួម​ទាំង​មុខ​របរ​រក​ស៊ី ក៏​ចេញ​ជា​ផ្លែ​ជា​ផ្កា នៅ​ក្នុង​អំឡុង​ពេល​នោះ​ដែរ។

សម្រាប់​អ្នក​ឆ្នាំ​មមី៖ ទេវតា​ទ្រព្យ នឹង​មក​ដល់​ផ្ទះ​របស់​អ្នក​ក្នុង​ខែ​នេះ។ បើ​អ្នក​ចេះ​ក្ដោប​ក្ដាប់​ឱកាស​បាន​ល្អ អ្នក​នឹង​មិន​ខ្វះ​លុយ​ចាយ​ឡើយ។

សម្រាប់​អ្នក​ឆ្នាំ​ច៖ នៅ​ក្នុង​ខែ​នេះ អ្នក​នឹង​ទទួល​បាន​លាភ​ទាំង​ក្នុង និង​ក្រៅ​តែ​ម្ដង។ ទោះ​ឧបសគ្គ​ធំ​ប៉ុណ្ណា​ក៏​ដោយ ក៏​អ្នក​នៅ​តែ​មាន​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​វា​ដែរ។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial