តារា​ស្រស់ស្អាត​កូរ៉េ​បាន​បង្ហាញ​ពី​ភាព​ខុស​គ្នា​រវាង​ការ​តុប​តែង​មុខ​បែប​​កូរ៉េ​ និង​ ជប៉ុន​

តារា​ស្រស់​ស្អាត​កូរ៉េ​ម្នាក់​ឈ្មោះ​ Daiya បាន​បង្ហាញ​ពី​ការ​ផ្លាស់​ប្តូរ​ភាព​ខុស​គ្នា​រវាងស្ទាយ​នៃ​​ការ​តុប​តែង​មុខ​របស់​កូរ៉េ​ និង​ ជប៉ុន​ ។ជាមួយ​និង​ឧបករណ៏​ផាត់​មុខ​របស់​នាង​ Daiya អាច​បង្កើត​ចេញ​​នូវ​មុខ​មាត់​ខុស​គ្នា​ជា​ច្រើន​។​

ហើយ​នាង​បាន​ចាប់​យក​ខ្លឹម​សារ​នៃ​និន្នាការ​សម្រស់​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កូរ៉េ​ និង​ ជប៉ុន​។នាង​បាន​ចាប់​ផ្ដើម​ដោយ​ពន្យល់​ពី​ភាព​ស្រដៀង​គ្នា​នៃ​ការ​តុប​តែង​មុខ​ពី​របៀប​។រឿង​មួយ​ដែល​កូរ៉េ​និង​ជប៉ុន​មាន​ដូច​គ្នា​គឺ​ការ​បង្ហាញ​ស្បែក​ភ្លឺ​ថ្លា​ និង​ សរលោង​។

​ប្រទេស​កូរ៉េ​ទំនង​ជា​ពឹង​ផ្អែក​លើ​ពណ៍​ ក្រហម​ ផ្កា​ឈូក​ ពណ៍​មាស​ និង​ ពណ៍​ត្នោត​។

​ប្រទេស​ជប៉ុន​វិញ​គឺ​ផ្អែក​លើ​ពណ៍​​ ផ្កា​ថ្ម​ផ្កា​ឈូក​ និង​ ពណ៍​ផ្កា​ថ្ម​ពណ៍​ទឹក​ក្រូច​។

នាង​ក៏​បាន​ពិ​ពណ៍​នា​អំពី​ភាព​ខុស​គ្នា​សំ​ខាន់​ៗ​នៅ​ក្នុង​វិធី​ដែល​រោម​ចិញ្ចើម​ភ្នែក​ត្រូវ​បាន​បង្ហាញ​អោយ​ឃើញ​ថា​ «ប្រទេស​កូរ៉េ​ចូល​ចិត្ត​រោម​ចិញ្ចើម​ត្រង់​និង​ល្អឥត​ខ្ចោះ​ជា​មួយ​នឹង​ពណ៍​ចម្រុះ​ជាង​ពណ៍សក់​របស់​គេ​ ដែល​វា​មើល​ទៅ​ក្មេង​ជាង​វ័យ»​។

가을에서 겨울로⛄️❄️ 영상 편집하다 멘붕옴 하하헤헿😂 #분위기 #분위기메이크업 #메이크업

A post shared by Daiya 다이야 黛雅 (@daiyaworld) on

នាង​ក៏​បាន​បន្ថែម​ថា​«ប្រ​ទេស​ជប៉ុន​ដូច​ជា​ធម្ម​ជាតិ​ជាង​ រោម​ចិញ្ចើម​មិន​ត្រូវ​បាន​ថែរក្សា​ប៉ុន្មាន​ទេ​ គ្រាន់​តែ​ម្សៅ​ស្រ​មោល​ភ្នែក​ខ្លះ​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​បំពេញ​ចន្លោះ​ប្រ​ហោង​។

បច្ចេក​ទេស​នៃ​ការ​លាប​ពណ៍​ក៏​ខុស​គ្នា​ដែរ​ «ការ​ផាត់​មុខ​ក្រាស់​បន្តិច​បាន​នៅ​ជុំ​វិញ​ខ្ទង់​ច្រមុះ​និង​ចង្កា​នៅ​ក្នុង​ប្រទេស​កូរ៉េ​ហើយ​ប្រ​ទេស​ជប៉ុន​ចូល​ចិត្ត​ Bronzer ធម្មជាតិ»​។

«ជា​ធម្មជាតិ​ការ​ផ្ដោត​អារម្មណ៏​ត្រូវ​បាន​ដាក់​នៅ​លើ​បបូរ​មាត់​ដោយ​ប្រើ​បបូរ​មាត់​ភ្លឺ​នៅ​ក្នុង​ប្រទេស​កូរ៉េ​និង​ជប៉ុន​ចូល​ចិត្ត​ប្រើ​ពណ៍​ផ្កា​ឈូក​អព្យា​ក្រឹត​នៅ​លើ​បបូរ​មាត់»។ មាន​ភាព​ខុស​ប្លែក​គ្នា​តែ​បន្តិច​បន្តួច​ដែល​ភាព​ស្រស់​ស្អាត​មាន​និន្នា​ការ​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​ហើយ​ Daiya ចេះ​ស្ទាត់​ជំ​នាញ​ទាំង​ស្រុង​។

មកមើល​វី​ដេអូ​ទាំង​អស់​គ្នា​ ហើយ​សាក​ល្បង​ដោយ​ខ្លួន​ឯង​។

ប្រភព​ ៖​ KOREABOO

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial