Mascherano ៖ «ពេល​វេលា​សម្រាប់​ខ្ញុំ​​នៅ​ Barcelona កាន់​តែ​ខើច​ទៅ​ហើយ​…»

ខ្សែ​ការពារ​ Javier Mascherano បាន​ទទួល​ស្គាល់​ថា​ពេល​វេលា​របស់​គាត់​ជាមួយ​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona គឺ​​​កាន់​តែ​ខិត​ជិត​ដល់​ទីបញ្ចប់​​ហើយ​ ខណៈ​ដែល​កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ​ចង់​រៀន​តាម​​អតីត​កាល​របស់​គាត់​កាល​ពី​ចាក​ចេញ​ពី​ក្រុម​ហង្ស​ក្រហម​ Liverpool ដើម្បី​សុំ​ចែក​​​ផ្លូវ​គ្នា​ជាមួយ​កីឡដ្ឋាន​ Camp Nou ។

Mascherano បាន​​ផ្ទេរ​ពី​ Liverpool មក​ Barcelona កាល​ពី​ឆ្នាំ​ ២០១០ និង​​ទទួល​​​បាន​នូវ​ភាព​ជោគជ័យ​យ៉ាង​សម្បើម​​ជាមួយ​ក្រុម​នៃ​លីក​កំពូល​អេស្ប៉ាញ​មួយ​នេះ​​ដោយការ​ឈ្នះ​ពាន​រង្វាន់​ Champions League ចំនួន​ ២ លើក​, ​ពាន​ La Liga ៤ លើក​ និង​ពាន​ Copa del Rey ៤ លើក​ផង​ដែរ​។

ពេល​នេះ​ស្ថិត​ក្នុង​វ័យ​ ៣៣ ឆ្នាំ​ និង​មិន​សូវ​បាន​ចូល​លេង​ញឹកញាប់​ ក្រោម​ការ​ដឹកនាំ​របស់​លោក​ Ernesto Valverde រដូវកាល​នេះ​ Mascherano ដែល​​ត្រៀម​ផុត​កុងត្រា​ជាមួយ​​ Barcelona នៅ​ឆ្នាំ​ ២០១៩ រូប​នេះ​ដឹង​ថា​​ពេល​វេលា​សម្រាប់​គាត់​​នៅ​ជាមួយ​ Barcelona គឺ​នៅ​​មិន​ច្រើន​ទៀត​ទេ​។

ថ្លែង​ទៅ​កាន់​​បុស្ដិ៍​ទូរទស្សន៍​ ESPN, Mascherano បាន​ឲ្យ​ដឹង​ថា​ ៖ “ខ្ញុំ​គិត​ថា​ពេល​វេលា​របស់​ខ្ញុំ​នៅ​ទីនេះ​​គឺ​ជិត​​ដល់​ទីបញ្ចប់​ហើយ​។ មាន​ន័យ​ថា​​បន្ទាប់​ពី​រយៈ​ពេល​ជា​យូរ​កន្លង​មក​​នេះ​​ គឺ​​នឹង​​ត្រូវ​ដល់​ពេល​​​មួយ​ដែល​ខ្ញុំ​លែង​មាន​កាតព្វកិច្ច​​​​ដែល​ត្រូវ​ធ្វើ​តទៅ​ទៀត​​ជាមួយ​ក្លិប​​មួយ​នេះ​។”

“ខ្ញុំ​មាន​ពេល​​វេលា​ដ៏​ល្អ​បំផុត​​ជា​ច្រើន​ជា​មួយ​អាជីព​​របស់​ខ្ញុំ​នៅ​​ទីនេះ​។” គាត់​បាន​បន្ថែម​។ “ហើយ​ខ្ញុំ​នឹង​មិន​​ភ្លេច​រឿង​ទាំង​នោះ​ទេ​។ ខ្ញុំ​ចង់​ចាក​ចេញ​ដោយ​ខ្លួន​ឯង​ក្នុង​កាលៈទេសៈ​​ល្អ​មួយ​ ប៉ុន្តែ​ក៏​​​មិន​​មែន​មាន​ន័យ​ថា​អាស្រ័យ​លើ​ខ្ញុំ​ទាំង​ស្រុង​​ដែរ​។”

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial