វិធី​មួយ​ចំនួន ដើម្បី​កាត់​បន្ថយ​អារម្មណ៍​អន់ចិត្ត

តើ​អ្នក គឺ​ជា​មនុស្ស​ដែល​ពូកែ​អន់​ចិត្ត​មែន​ទេ? ការ​អន់​ចិត្ត​ញឹក​ញាប់​ពេក វា​មិន​ល្អ​សម្រាប់​សុខភាព​ផ្លូវ​ចិត្ត​របស់​យើង​ឡើយ។ ដូច្នេះ បើ​អាច​កាត់​បន្ថយ​ការ​អន់​ចិត្ត​បាន​កាន់​តែ​ច្រើន គឺ​កាន់​តែ​ល្អ​ប្រសើរ។

ខាង​ក្រោម​នេះ គឺជា​វិធី​ងាយៗ ដែល​អាច​កាត់​បន្ថយ​អារម្មណ៍​អន់​ចិត្ត​បាន។

១. ទឹក​មុខ៖ អ្នក​គួរ​តែ​មាន​ស្នាម​ញញឹម​ឲ្យ​បាន​ច្រើន។ ទោះ​បី​ជា​ពេល​ខ្លះ ស្នាម​ញញឹម​នៅ​ខាង​ក្រៅ គ្រាន់​តែ​ជា​ស្នាម​ញញឹម​ក្លែង​ក្លាយ ឬ​ជា​ស្នាម​ញញឹម​ដែល​ក្បត់​ចិត្ត​ខ្លួន​ឯង​ក៏​ដោយ តែ​វា​អាច​ធ្វើ​ឲ្យ​អារម្មណ៍​អន់​ចិត្ត​ត្រូវ​រសាយ​ផង​ដែរ។

២. សួរ​នាំ​ឲ្យ​បាន​ច្បាស់​លាស់៖ អារម្មណ៍​អន់​ចិត្ត​របស់​មនុស្ស ពេល​ខ្លះ អាច​កើត​ឡើង​ដោយ​សារ​ការ​យល់​ច្រឡំ និង​មិន​បាន​ស្ដាប់ហេតុ​ផល​គ្នា​ឲ្យ​បាន​ច្បាស់។ ដូច្នេះ ការ​សួរ​នាំ​ឲ្យ​បាន​ដឹង​រឿង​រ៉ាវ​ច្បាស់​លាស់ គឺ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ។

៣. កុំ​ស្រែក​ខ្លាំងៗ ឬ​ជេរ៖ ការ​ជេរ ឬ​ស្រែក​ខ្លាំងៗ មិន​អាច​ធ្វើ​ឲ្យ​កំហឹង និង​អារម្មណ៍​អន់​ចិត្ត​ត្រូវ​រសាយ​នោះ​ទេ តែ​វា​កាន់​តែ​បន្ថែម​អារម្មណ៍​មិន​ល្អ​មក​ឲ្យ​យើង​ទៅ​វិញ​ទេ។

៤. ស្ដាប់​ហេតុ​ផល​របស់​អ្នក​ដទៃ៖ អ្នក​ទាំង​អស់​គ្នា​គួរ​តែ​រៀន​ស្ដាប់​ហេតុ​ផល​របស់​អ្នក​ដទៃ ឲ្យ​បាន​ច្រើន​បន្តិច ហើយ​មិន​ត្រូវ​ធ្វើ​អ្វី ដើម្បី​តែ​តម្រូវ​ចិត្ត​របស់​ខ្លួន​ឯង​ពេក​នោះ​ទេ។

៥. គេង​ឲ្យ​បាន​គ្រប់​គ្រាន់៖ ពេល​វេលា​នៃ​ការ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​យើង​មាន​សុខ​ភាព​ល្អ​ទេ តែ​វា​ថែម​ទាំ​អាច​រំសាយ​អារម្មណ៍​អន់​ចិត្ត​របស់​យើង​បាន​ផង​ដែរ។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial