Neymar សន្យា​ថា​​​​​ខ្លួន​នឹង​ពលី​គ្រប់​យ៉ាង​​ដើម្បី​យក​ពាន​ World Cup ជូន​​ប្រជាជន​ប្រេស៊ីល​

Neymar បាន​និយាយ​ថា​គាត់​នឹង​លះ​បង់​គ្រប់​យ៉ាង​ដើម្បី​​ជួយ​ប្រេស៊ីល​ឲ្យ​​ឈ្នះ​ពាន​​បាល់ទាត់​ពិភពលោក​ឆ្នាំ​ក្រោយ​នេះ​ ខណៈ​ដែល​ពួក​គេ​ចង់​ស្ដារ​មុខ​មាត់​ឡើង​វិញ​ ក្រោយ​មិន​ទទួល​បាន​ជោគជ័យ​កាល​ពី​ឆ្នាំ​ ២០១៤​ ។

ប្រេស៊ីល​​​បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ពាន​រង្វាន់​ World Cup ឆ្នាំ​ ២០១៤ ដែល​ពួក​គេ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នោះ​​ត្រឹម​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ក្រោយ​​ត្រូវ​ក្រុម​​ជម្រើស​ជាតិ​​អាល្លឺម៉ង់​លត់​ដោយ​លទ្ធផល​ ៧-១ ។

យ៉ាង​ណា​មិញ​​ប្រេស៊ីល​បាន​ចាញ់​តែ​មួយ​ប្រកួត​ប៉ុណ្ណោះ​នៃ​ការ​ប្រកួត​វគ្គ​ជម្រុះ​កក់​កៅអី​ទៅ​ប្រកួត​ពាន​ World Cup ឆ្នាំ​ ២០១៨ និង​ជា​ក្រុម​ដំបូង​គេ​បន្ទាប់​ពី​ម្ចាស់​ផ្ទះ​រុស្ស៊ី​ដែល​បាន​កក់​កៅអី​​ឡើង​ទៅ​ World Cup ។

“ប្រេស៊ីល​ដែល​អ្នក​រាល់​គ្នា​​ធ្លាប់​មាន​ការ​គោរព​ និង​សរសើរ​ពេល​នេះ​គឺ​បាន​ត្រលប់​មក​វិញ​ហើយ​។” Neymar បាន​ប្រាប់​គេហទំព័រ​ផ្លូវ​ការ​របស់​ FIFA ។ “ហើយ​​វា​ធ្វើ​ឲ្យ​យើង​មាន​ក្ដី​រំភើប​រីករាយ​ណាស់​។ អារម្មណ៍​របស់​អ្នក​គាំទ្រ​​យើង​ក៏​បាន​ផ្លាស់​ប្ដូរ​ផង​ដែរ​។”

“ទំនុក​ចិត្ត​របស់​អ្នក​រាល់​គ្នា​មុន​​ការ​ប្រកួត​ World Cup មក​ដល់​គឺ​មិន​អាច​វាយ​តម្លៃ​បាន​​ឡើយ​។” ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​ Paris St. Germain រូប​នេះ​បាន​បន្ថែម​។ “ខ្ញុំ​គិត​ថា​ពាន​ World Cup ឆ្នាំ​ក្រោយ​នេះ​គឺ​នឹង​មាន​ភាព​​ធំ​ធេង​ខ្លាំង​​ណាស់​សម្រាប់​ប្រជាជន​ប្រេស៊ីល​។ ហើយ​ខ្ញុំ​នឹង​ផ្ដល់​ឲ្យ​គ្រប់​យ៉ាង​ដែល​ខ្ញុំ​មាន​ដើម្បី​​ឈាន​ទៅ​កាន់​ការ​ឈ្នះ​វា​។”

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial